ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខឹងឡានបើកភ្លើងហ្វា ក្មេងទំនើង២នាក់យកដុំថ្មគប់កញ្ចក់រថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុ៖ អស់ពីខេត្តតាកែវដែលល្បីរឿងគប់កញ្ចក់ឡាន ឥឡូវចូលដល់ខេត្តព្រះសីហនុ អាជ្ញាធរបានឃាត់ខ្លួនក្មេងទំនើងចំនួន ២នាក់ជិះម៉ូតូយកដុំថ្មគប់កញ្ចក់រថយន្តបណ្តាលឱ្យបែកកញ្ចក់ខាងមុខ ក្នុងអំឡុងធ្វើដំណើរកាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងជាង ១០យប់ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយធ្វើសកម្មភាពភ្លាម ក្មេងទំនើង២នាក់នោះបានរត់គេចខ្លួនបាត់ស្រមោល។ កើតហេតុភ្លាមៗ ជនរងគ្រោះមិនបានប្តឹងសមត្ថកិច្ចឡើយ រហូតដល់ម្ចាស់រថយន្តធ្វើដំណើរដល់ផ្ទះ ក៏រាយការណ៍ទៅសមត្ថកិច្ចអំពីករណីនេះ។

ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកក៏បានបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកពៃ្រនប់ចុះស្រាវជ្រាវស្វែងរកជនសង្ស័យ។ អាជ្ញាធរបានរកឃើញ និងនាំខ្លួនជនសង្ស័យទាំង២មកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង ប៉ុន្តែជនសង្ស័យមិនព្រមសារភាពឡើយ ទាល់តែបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ទើបជនសង្ស័យសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពនេះពិតមែន។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជនសង្ស័យទាំងពីរបានសារភាពថា ពួកគេធ្វើសកម្មភាពនេះក៏ព្រោះតែពួកគេខឹងនឹងឡានមួយផ្សេងទៀតជិះមកពីមុខបើកភ្លើងហ្វាដាក់ខ្លួន ទើបពួកគេរើសដុំថ្មដាក់នៅតាមម៉ូតូ គប់សំដៅមករថយន្តនោះ ប៉ុន្តែក៏គប់ចំរថយន្តមួយគ្រឿងខាងលើដែលកំពុងធ្វើដំណើរមកពីក្រោយទៅវិញ។ បច្ចុប្បន្នកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនិតិវិធីជំនាញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក