ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាជ្ញាធរប្រកាសស្វែងរកគ្រួសារសពដែលស្លាប់នៅវាលស្រែភូមិតាពន់ ជាង១ខែមកហើយ

កំពង់ចាម៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានផ្តល់ដំណឹងអំពីការប្រទះឃើញសាកសពមនុស្សប្រុសម្នាក់ដេកស្លាប់នៅចំណុចវាលស្រែដែលបានស្លាប់តាំងពីមួយខែមុន។ អាជ្ញាធរប្រកាសស្វែងរកក្រុមគ្រួសារសាច់ញាតិនៃសព បើបានបាត់សមាជិកក្នុងគ្រួសាររបស់ខ្លួន ក្នុងរយៈពេល ១ខែកន្លងមកនេះ។

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១ និង២៧នាទី ថ្ងៃត្រង់ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពក្នុងសភាពរលួយសាច់អស់នៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ ក្នុងវាលស្រែ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ត្រង់ចំណុចខាលកើត ស្ថិតក្នុងភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ចម្ងាយ ប្រហែល ១ ៥០០ម៉ែត្រ និងខាងត្បូងផ្លូវជាតិលេខ៦១ ចម្ងាយ ២០០ម៉ែត្រ ។

ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោក ហេង វុទ្ធី បានចាត់បញ្ជាឲ្យកម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព ដោយតាមការពិនិត្យវិភាគលើសាកសពនេះ ពុំអាចកំណត់អត្តសញ្ញាណបានឡើយ។

តាមការសន្និដ្ឋានបឋម សាកសពនេះមានភេទប្រុស អាយុប្រហែល ២០ឆ្នាំឡើង មានកម្ពស់ប្រហែល ១,៦៥ ម៉ែត្រ ស្លៀកខោជើងវែងពណ៌ប្រផេះ ប្រើចង្កេះលេខ៣០ ខ្លួនពុំពាក់អាវ នៅលើខ្លួនសពត្រង់ចំណុចស្មាខាងឆ្វេង ដើមដៃមានរូបសាក់សញ្ញាក្បាលខ្លា បន្សល់អាវយឺតដៃខ្លីនៅក្បែរសពពណ៌ខ្លឹមខ្មុរ នៅលើអាវយឺតផ្នែកខាងមុខមានរូបសញ្ញាតុក្កតា និងមានអក្សរ THEAA POUNIVERSE ផ្នែកខាងក្រោយអាវយឺតមាន អក្សរ AAPER (RAPEBY*ABAT*HINGAPE) មានពាក់ស្បែកជើងប៉ាតាពណ៌ប្រផេះ ស្រោមជើងពណ៌ខ្មៅ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នើសុំឲ្យសាធារណជនទាំងអស់ ពិសេសអ្នកប្រើប្រាស់នូវបណ្ដាញសង្គមជួយផ្សព្វផ្សាយបន្ដ ដើម្បីស្វែងរកសាច់ញាតិបងប្អូនគ្រួសារសព និងសូមផ្ដល់ព័ត៌មានជាក់លាក់តាមរយៈក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក