ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

៣ខែ ឆ្នាំ២០២៣ កម្ពុជារកចំណូលបាន ១១លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ

សៀមរាប៖ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរបានជាង ១១លានដុល្លារកើនឡើងជាង ១ ០០០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

របាយការណ៍គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា រយៈពេល ៣ខែ ឆ្នាំ២០២៣ ចំណូលដែលកម្ពុជាទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរពីភ្ញៀវទេសចរជាង ២៣ម៉ឺននាក់ មានចំនួន ១១ ១៣៥ ៤៩២ដុល្លារអាមេរិក កើនឡើង ១ ២៦៥,៣៥ភាគរយធៀប បើនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

របាយការណ៍ដដែលបានឱ្យដឹងថា ក្នុងខែមីនា ឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន៣ ៧៤៨ ៧០០ដុល្លារអាមេរិក ពីការលក់បណ្ណដល់ភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ៧៩ ៣៩០នាក់។

គួរឱ្យដឹងដែរថា អភិបាលខេត្តសៀមរាប លោក ទៀ សីហា ក្នុងសន្និសីទសារព័ត៌មានស្តីពីភាពជោគជ័យរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លើកឡើងថា ភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប មានសន្ទុះកើនឡើងស្របពេលវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាល ដោយនៅឆ្នាំ២០២២ មានភ្ញៀវទេសចរជិត ២លាន ៧សែននាក់ ក្នុងនោះភ្ញៀវបរទេសប្រមាណជិត ២៩ម៉ឺននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក