ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ទៅដល់ប្រទេសទីម័រខាងកើតដើម្បីត្រៀមដង្ហែនៅព្រឹកស្អែក

ទីម័រ៖ ប្រតិភូដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ាហ្គេម ឆ្នាំ២០២៣ ដឹកនាំដោយរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិ CAMSOC លោក ហោ សារុន បានធ្វើដំណើរដល់ទីក្រុង Dili ប្រទេសទីម័រខាងកើត ដោយសុវត្ថិភាពហើយ នៅព្រឹកថ្ងៃទី៣ ខែមេសានេះ។

ប្រតិភូកម្ពុជាបានទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកទីម័រខាងកើតលោក Francisco Kalbuadi Lay នៅអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុង Dili មុនប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើត នៅរសៀលថ្ងៃច័ន្ទដដែលនេះ។

ពិធីដង្ហែផ្លូវការព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែមេសា ស្អែកនេះ ដោយមានមន្រ្តីជាន់ខ្ពស់ និងថ្នាក់ដឹកនាំជាច្រើនចូលរួម ក្នុងនោះក៏នឹងមានវត្តមានប្រធានាធិបតីទីម័រខាងកើតផងដែរ ។

គួរឱ្យដឹងដែរ ភ្លើងគប់កីឡាបានដង្ហែឆ្លងកាត់ពី ប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ទីម័រខាងកើត ហើយនាស្អែកនេះនឹងដង្ហែក្នុងប្រទេសទីម័រខាងកើត បន្ទាប់មកនឹងបន្តដង្ហែទៅជុំវិញប្រទេសអាស៊ាន ព្រុយណេ សឹង្ហបុរី ថៃ មីយ៉ាន់ម៉ា និងឡាវ ហើយភ្លើងគប់នេះនឹងបន្តដង្ហែមកកម្ពុជាវិញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយដង្ហែជុំវិញបឹងទន្លេសាបមុនឡើងមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកការប្រកួតកីឡាស៊ីហ្គេម-ប៉ារ៉ាហ្គេម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក