ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចឱ្យជម្រើស២ ទៅបរទេស តើជ្រើសរើសកម្ពុជា ឬអ្នកដែលច្បាប់ដាក់ទោស?

ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា សូមឱ្យបរទេសជ្រើសរើស រវាងកម្ពុជា ឬបុគ្គលមួយក្រុមដែលប្រព្រឹត្តិខុស ប្រសិនបើចង់បានមនុស្សដែលច្បាប់ដាក់ទោស ក៏ជ្រើសរើសចុះហើយអាចផ្តាច់ទូតចេញពីកម្ពុជា។

សម្តេចតេជោលើកឡើងដូចនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។

សម្តេចតេជោមានប្រសាសន៍ថា៖ «មិត្តភ័ក្ដិបរទេស សូមធ្វើការជ្រើសរើស តើយកកម្ពុជា ឬមួយយកបុគ្គលមួយក្រុមដែលប្រព្រឹត្តិខុស? សូមបរទេសមេត្តាធ្វើការជ្រើសរើសទៅ បើខ្លួនត្រូវការមនុស្សដែលច្បាប់បានដាក់ទោស ខ្លួនធ្វើទៅ ហើយអាចផ្ដាច់ទូតចេញពីកម្ពុជា ប៉ុន្ដែប្រហែលជាអ្នកត្រូវគិតថានេះគឺជាទំនាក់ទំនងប្រទេសនិងប្រទេស [….] ដែលមានទំនាក់ទំនងផ្លូវទូត»។

សម្ដេចតេជោ បានបន្តឱ្យដឹងថា សម្តេចគាំទ្រចំពោះការលើកឡើងរបស់នាយករដ្ឋមន្ដ្រីម៉ាឡេស៊ីបានមកទស្សនកិច្ចនៅកម្ពុជាប៉ុន្មានថ្ងៃមុននេះ ដែលបានប្រកាសថាប្រទេសមហាអំណាចគួរតែបញ្ឈប់លូកដៃកិច្ចការផ្ទៃក្នុងប្រទេសនានា។

សម្ដេចតេជោ បានបន្តទៀតថា រឿងរបស់ប្រទេសកម្ពុជា បរទេសមកលូកដៃ មកទាំងបំពាន ហើយមកណែនាំសម្តេចថា ត្រូវគោរពច្បាប់បែងចែកអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ អំណាចតុលាការ ក៏ប៉ុន្ដែខ្លួនបែរជាមកជ្រៀតជ្រែកដំណើរតុលាការ ហើយមកបង្ខំនាយករដ្ឋមន្ដ្រី មន្ត្រីរដ្ឋាភិបាលឲ្យទៅជ្រៀតជ្រែកបញ្ហារបស់តុលាការ។

សម្តេចមានប្រសាសន៍ថា៖ «អ៊ីចឹងម្ខាងអ្នកឯងប្រដៅខ្ញុំអ៊ីចេះ ម្ខាងអ្នកឯងមកសង្កត់ខ្ញុំអ៊ីចុះ»។

សម្ដេចតេជោ គូសបញ្ជាក់ថា កិច្ចការរបស់កម្ពុជាគឺត្រូវរក្សាឲ្យបាននូវជំហរឯករាជ្យរបស់ខ្លួន និងទំនាក់ទំនងដៃគូទូលំទូលាយ និងគ្រប់មុខព្រួញទាំងអស់ ហើយកម្ពុជាក៏មិនធ្វើសត្រូវជាមួយនរណាឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក