ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រថយន្តក្រុងចំនួន ៣៤៥គ្រឿង ត្រៀមចាំដឹកពលរដ្ឋទៅស្រុកកំណើតនាថ្ងៃចូលឆ្នាំដោយឥតគិតថ្លៃ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៣៤៥គ្រឿងសម្រាប់ដឹកពលរដ្ឋទៅស្រុកកំណើតនៅថ្ងៃចូលឆ្នាំខ្មែរដោយឥតគិតថ្លៃ និងត្រឡប់មកវិញ រយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី១៣-១៧ ខែមេសា ឆ្នាំ២០២៣។

រដ្ឋបាលរាជធានីភ្នំពេញបានកំណត់រថយន្តក្រុងចំនួន ១០គ្រឿងសម្រាប់ដឹកពលរដ្ឋចេញតាមផ្លូវជាតិ១ ពីភ្នំពេញទៅខេត្តកណ្តាល ពីព្រៃវែង ទៅភ្នំពេញ និងពីស្វាយរៀង ទៅភ្នំពេញ ដោយពលរដ្ឋទៅខេត្តកណ្តាលត្រូវមករង់ចាំនៅស្ថានីយ៍ ចំណតវាលស្បូវ រីឯអ្នកមកពីព្រៃវែង ទៅភ្នំពេញ ត្រូវរង់ចាំនៅចំណតទីរួមខេត្តព្រៃវែង។ ចំណែកអ្នកមកពីស្វាយរៀងទៅភ្នំពេញ អាចរង់ចាំនៅចំណតទីរួមខេត្តស្វាយរៀង។

តាមផ្លូវជាតិលេខ២ មានរថយន្តក្រុងចំនួន ៥គ្រឿង ចាំដឹកពលរដ្ឋពីភ្នំពេញ ទៅកណ្តាល ដោយពលរដ្ឋត្រូវរង់ចាំនៅទល់មុខព្រះវិហារយេស៊ូគ្រីស្ទ (បណ្តោយមហាវិថីវេងស្រេង មុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ) ហើយអ្នកមកពីខេត្តតាកែវ មកភ្នំពេញវិញ ត្រូវរង់ចាំនៅចំណតរង្វង់មូលអូរចំបក់។

តាមផ្លូវជាតិលេខ៣ ក៏មានរថយន្តក្រុងចំនួន ១០គ្រឿង ចាំដឹកពលរដ្ឋពីភ្នំពេញទៅខេត្តកែប ដោយដឹកចេញពីដីឡូតិ៍ទល់មុខគណបក្សរាជធានីភ្នំពេញ (ផ្លូវ២០០៤) និងពីភ្នំពេញទៅកែប រង់ចាំនៅសាលាបឋមសិក្សាដំណាក់ចង្អើរ។ ពីភ្នំពេញទៅកំពត ក៏រង់ចាំនៅដីឡូតិ៍ទល់មុខគណបក្សរាជធានីភ្នំពេញ (ផ្លូវ២០០៤) ហើយពីកំពតមកភ្នំពេញ គឺត្រូវរង់ចាំនៅចំណតរថយន្តទីរួមខេត្តកំពត។

តាមផ្លូវជាតិលេខ៤ ពីភ្នំពេញទៅកំពង់ស្ពឺ មានចំនួន ៣គ្រឿង រង់ចាំដឹកពីដីឡូតិ៍ទល់មុខគណបក្សរាជធានីភ្នំពេញ (ផ្លូវ២០០៤) ហើយធ្វើដំណើរមកភ្នំពេញវិញត្រូវរង់ចាំនៅចំណតរថយន្តផ្សារកំពង់ស្ពឺ។ ពីភ្នំពេញទៅខេត្តព្រះសីហនុ មានចំនួន ៧គ្រឿង រង់ចាំដឹកពីដីឡូតិ៍ទល់មុខគណបក្សរាជធានីភ្នំពេញ (ផ្លូវ២០០៤) ហើយត្រឡប់មកភ្នំពេញវិញដោយដឹកពីវិមានឯករាជ្យ ខេត្តព្រះសីហនុ។

តាមផ្លូវជាតិលេខ៥ ពីភ្នំពេញទៅកំពង់ឆ្នាំង និងត្រឡប់មកវិញមានរថយន្តត្រៀមដឹកចំនួន ៥គ្រឿង ដោយពលរដ្ឋចេញពីភ្នំពេញ ត្រូវរង់ចាំនៅស្ថានីយចំណតសួនច្បារឫស្សីកែវ ហើយអ្នកត្រឡប់មកភ្នំពេញវិញត្រូវរង់ចាំនៅចំណតរថយន្តផ្សារលើ។

ពីភ្នំពេញទៅពោធិ៍សាត់ មានរថយន្តចំនួន ១០គ្រឿង ដោយពលរដ្ឋចេញពីភ្នំពេញ ត្រូវរង់ចាំនៅស្ថានីយចំណតសួនច្បារឫស្សីកែវ ហើយដឹកត្រឡប់មកភ្នំពេញវិញនៅទីតាំងបុរីឧកញ៉ា ភូ ពុយ។ ពីភ្នំពេញទៅបាត់ដំបង និងមកភ្នំពេញវិញមានចំនួន ៥០គ្រឿង ក៏ត្រូវរង់ចំានៅស្ថានីយចំណតសួនច្បារឫស្សីកែវ ហើយត្រឡប់មកវិញត្រូវចាំនៅចំណតផ្សារប៊ុមប៉ុយ។ ចំណែកអ្នកទៅបន្ទាយមានជ័យ និងមកភ្នំពេញវិញមានរថយន្តចំនួន ៥០គ្រឿងដែរ ពលរដ្ឋទៅបន្ទាយមានជ័យក៏ត្រូវរង់ចាំនៅស្ថានីយចំណតសួនច្បារឫស្សីកែវ ហើយពេលមកវិញគឺរង់ចាំនៅចំណតរថយន្តក្រុងសេរីសោភ័ណ្ឌ។

តាមផ្លូវជាតិលេខ៦ ពីភ្នំពេញទៅកំពង់ធំ និងត្រឡប់ចូលភ្នំពេញវិញ មានរថយន្តចំនួន ៥គ្រឿង ដោយពលរដ្ឋត្រូវរង់ចាំនៅរង្វង់មូលទេពមច្ឆា (ជ្រោយចង្វារ OCIC) ហើយត្រឡប់មកវិញ ត្រូវរង់ចាំនៅភោជនីយដ្ឋានស្ទឹងសែន។ អ្នកទៅសៀមរាប និងមកវិញមានរថយន្តចំនួន ១០០គ្រឿង អ្នកទៅសៀមរាបត្រូវរង់ចាំនៅរង្វង់មូលទេពមច្ឆា (ជ្រោយចង្វារ OCIC) ហើយអ្នកត្រឡប់មកវិញ រង់ចាំនៅបុរីរដ្ឋបាលខេត្តសៀមរាបវិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ)។

តាមផ្លូវជាតិលេខ៦ និង៧ ពីភ្នំពេញ ទៅកំពង់ចាម មានរថយន្តចំនួន ៥គ្រឿង ចាំដឹកពីមុខរាជាយស្ម័យយាន និងដឹកត្រឡប់មកវិញពីចំណតរថយន្តខេត្តកំពង់ចាម។ ពីភ្នំពេញទៅត្បូងឃ្មុំ មានចំនួន ៥គ្រឿងដឹកពីមុខរាជាយស្ម័យយាន ហើយដឹកត្រឡប់មកវិញនៅចំណតផ្សារសួង។

តាមផ្លូវជាតិលេខ៨ និង១៣ មានចំនួន ១០គ្រឿង ដឹកពីភ្នំពេញ ទៅក្រចេះ ពីស្ថានីយចំណតរង្វង់មូលកួចកាណុង ហើយពីត្រឡប់មកវិញ ដឹកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ (រង្វង់មូលព្រាបស)។ ពីភ្នំពេញទៅស្ទឹងត្រែង ដឹកពីស្ថានីយចំណតរង្វង់មូលកួចកាណុង ហើយដឹកត្រឡប់មកវិញពីសាលាខេត្តស្ទឹងត្រែង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក