ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោអំពាវនាវឱ្យពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនដើម្បីសុខសន្តិភាព

ត្បូងឃ្មុំ៖ នាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋឱ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

សម្តេចបានថ្លែងថា៖ «សូមបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាដើម្បីធានាម្ខាងគឺសន្តិភាព និងម្ខាងទៀត គឺដំណើរការអភិវឌ្ឍ។ ការការពារសន្តិភាពសម្រាប់ការបម្រើឱ្យការអភិវឌ្ឍគឺជាកិច្ចការរបស់យើងទាំងអស់គ្នា»

គណបក្សប្រជាជនកម្ពុជា បើគណបក្សប្រជាជននៅបន្តកាន់អំណាច ច្បាស់ណាស់កម្ពុជាមានសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍ។ សម្តេចបន្តថា រាជរដ្ឋាភិបាលនឹងមិនអត់ឱនឱ្យអ្នកដែលចង់ផ្តួលរលំរាជរដ្ឋាភិបាល ការប្រមាថព្រះមហាក្សត្រ និងបំផ្លាញសន្តិភាពឡើយ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលនៅការិយាល័យបោះឆ្នោតនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក