ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទាំងមុននឹងក្រោយនៅតែជាដៃគូល្អរបស់សម្ដេចតេជោ

ត្បូងឃ្មុំ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមានដៃគូរល្អម្នាក់ទៀតនៅអាស៊ាន បន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី លោក Anwar Ibrahim បានថ្លែងប្រកាសទៅបរទេសកុំឱ្យជ្រែតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ។

ថ្លែងក្នុងពិធីសម្ពោធមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំបានដៃគូរល្អមួយទៀតនៅអាស៊ានហើយ»។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះបន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសប្រាប់ប្រទេសមហាអំណាចទាំងឡាយកុំឱ្យជ្រែតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃណាមួយ ដែលស្របនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរក្សាអព្យាក្រឹតរបស់ខ្លួន។

សម្ដេចថា៖ «កិច្ចការរបស់កម្ពុជាគឺកម្ពុជាត្រូវរក្សាជំហរឯករាជ្យ និងទំនាក់ទំនងទូលាយគ្រប់ប្រទេសទាំងអស់ ខ្ញុំអត់ធ្វើសត្រូវជាមូយអ្នកណាទេ»។

គួរឱ្យដឹងផងដែរថាលោក Anwar Ibrahim បានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០២២ បន្ទាប់ពីតស៊ូក្នុងបក្សប្រឆាំងរដ្ឋាភិបាលអស់ជាច្រើនឆ្នាំ។ លោកបានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាកាលពីអំឡុងខែមីនាកន្លងទៅ និងបានកោតសរសើរការដឹកនាំរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន រួមទាំងថ្លែងជាសាធារណផ្ដាំទៅឱ្យលោកខាងលិចមើលពីគម្រូនៃសុខុដុមនីយកម្មសាសនានៅកម្ពុជាផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក