ត្បូងឃ្មុំ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់ប្រជាពលរដ្ឋដែលគាំទ្រដល់គណបក្សប្រជាជន និងបានអំពាវនាវដល់ពលរដ្ឋចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នាក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាខែកក្កដាផងដែរ។
នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា គណបក្សប្រជាជននឹងធានាដល់ស្ថិរភាព សន្ដិភាព និងការអភិវឌ្ឍប្រទេសកម្ពុជាជាបន្តទៀត ហើយមិនរត់ទៅណាចោលប្រជាជនកម្ពុជានោះទេ និងសង្ឃឹមថាប្រជាពលរដ្ឋនៅតែបន្តគាំទ្រដល់គណបក្សនេះបន្តទៀត។
សម្ដេចតេជោថ្លែងបែបនេះក្នុងពិធីសម្ពោធមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ៕