ត្បូងឃ្មុំ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការសម្រេចការសាងសង់គឺជាជោគជ័យមួយហើយ តែអ្វីដែលជាការលំបាកគឺការថែរក្សាមន្ទីរពេទ្យថ្មីនេះឱ្យរក្សាបាននូវភាពល្អស្អាត និងទាន់សម័យ។
ថ្លែងក្នុងពិធីសម្ពោធមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ ក្រៅពីផ្ដាំឱ្យថែរក្សានូវគុណភាព អនាម័យក្នុងមន្ទីរពេទ្យបង្អែកស្រុកឱ្យបានជាប់លាប់ ជាមួយគ្នានេះសម្ដេចបានផ្ដាំឱ្យមានការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ ដើម្បីអភិវឌ្ឍន៍មន្ទីរពេទ្យឱ្យទាន់សម័យ៕