វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

លោក ហ៊ុន ម៉ាណែត បញ្ជាក់ថាកម្ពុជានឹងធ្វើមិត្តជាមួយបរទេសទាំងអស់ព្រោះគោលដៅមានតែមួយគឺភាពរុងរឿងរបស់កម្ពុជា

ភ្នំពេញ៖ អនាគតបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានប្រកាសថាទាំងពេលនេះ និងអនាគតនយោបាយការរបរទេសកម្ពុជានៅដដែលគឺអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ បង្កើតទំនាក់ទំនងល្អជាប្រទេសជាមិត្តទាំងអស់ព្រោះមានគោលដៅតែមួយប៉ុណ្ណោះគឺការរីកចម្រើនរបស់កម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលថ្មីនៃមណ្ឌលសុខភាពមរតកសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជុំគិរី ខេត្តកំពត កាលពីថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានរម្លឹកពីប្រវត្តិសាស្ត្ររបស់កម្ពុជាដែលរងគ្រោះដោយសារសង្គ្រាមត្រជាក់ព្រោះការធ្វើរដ្ឋប្រហាររបស់លោក លន់ នល់ ទម្លាក់សម្ដេច សីហនុ ទាញកម្ពុជាចូលក្នុងសម្ព័ន្ធមិត្តអាមេរិក ទាញសង្គ្រាមវៀតណាមចូលក្នុងប្រទេស ដែលលោកថាជាប្រវត្តិគ្រោះថ្នាក់ដែលកម្ពុជាធ្លាប់ឆ្លងកាត់ហើយ ដូច្នេះមិនត្រូវឱ្យមានរឿងនេះកើតឡើងជាថ្មីទៀតទេ។

លោកថា៖ «បើយើងប្រកាន់ជំហរទៅរកអ្នកណាអ្នកណីទៀតយើងខ្ទេចហើយ! ប៉ុន្ដែអ្វីដែលសំខាន់គឺប្រកាន់ជំហរខ្មែរដើម្បីខ្មែរ។ រាជរដ្ឋាភិបាលខ្មែរ គណបក្សប្រជាជនគឺគ្មានបម្រើអ្នកណាក្រៅពីបម្រើជាតិ និងប្រជាជនខ្មែរនោះទេ»

លោក ហ៊ុន ម៉ាណែត បានសរសេរបញ្ជាក់លើហ្វេសបុកផេកលោកបន្ថែមថានេះជាគោលនយោបាយរបស់គណបក្សប្រជាជន ចំពោះគណបក្សផ្សេងគឺគេមានគោលជំហរនយោបាយរបស់គេ។

ប្រទេសកម្ពុជាគឺជាសមាជិកក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធដែលជាចលនាមួយរក្សាឯករាជ្យនិងអព្យាក្រឹត្យនៃនយោបាយរបស់ខ្លួន។ ចលនានេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦១ ក្នុងកំឡុងពេលសង្រ្គាមត្រជាក់ដែលផ្តួចផ្តើមគំនិតដោយប្រធានាធិបតីយូហ្គោស្លាវី លោក Josip Broz Tito ក្នុងនាមជាអង្គការមិនស្វែងរកការសម្របសម្រួលជាផ្លូវការជាមួយសហរដ្ឋអាមេរិក ឬសហភាពសូវៀត ប៉ុន្តែស្វែងរកឯករាជ្យនិងអព្យាក្រឹត្យ។

គំនិតជាមូលដ្ឋានសម្រាប់ក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធមានដើមកំណើតនៅឆ្នាំ១៩៥៥ ក្នុងកំឡុងពេលពិភាក្សាដែលបានធ្វើឡើងនៅក្នុងសន្និសីទអាស៊ី-អាហ្វ្រិក បានដុង ដែលបានប្រារព្ធឡើងនៅប្រទេសឥណ្ឌូនេស៊ី។ គិតរហូតមកដល់ពេលនេះចលនាប្រទេសមិនចូលបក្សសម្ព័ន្ធមានសមាជិកចំនួន ១២០ប្រទេសជាសមាជិក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក