ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អតីតអង្គរក្ស សម រង្ស៊ី បញ្ចេញការពិតទាក់ទងនឹងព្រឹត្តិការណ៍បោកគ្រាប់បែកមុខសភាឆ្នាំ១៩៩៧

ភ្នំពេញ៖ អតីតអង្គរក្សលោក សម រង្ស៊ី បានបញ្ចេញការពិតទាក់ទងជាមួយនឹងព្រឹត្តិការណ៍បោកគ្រាប់បែកនៅមុខសភាជាតិកាលពីឆ្នាំ១៩៩៧ ពោលគឺជាង២៦ឆ្នាំមុន។

លោក ងួន ងីម ដែលអះអាងថាជាអង្គរក្សរបស់លោក សម រង្ស៊ី កាលពីអំឡុងឆ្នាំ១៩៩៧ បានលើកឡើងថាការនិយាយរបស់លោក សម រង្ស៊ី ទាក់ទងជាមួយនឹងព្រឹត្តិការណ៍បោកគ្រាប់បែកនៅមុខសភាគឺជារឿងប្រឌិត ខណៈលោក សម រង្ស៊ី ផ្ទាល់គឺមិនបាននៅក្នុងព្រឹត្តិការណ៍នោះទេ។

ក្នុងវីដេអូដែលលោក ងួន ងីម បានថ្លែងនឹងត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានានៅយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ នេះបានបញ្ជាក់ថាលោក សម រង្ស៊ី គឺទើបតែចុះពីរថយន្តក្នុងព្រឹត្តការណ៍បោកគ្រាប់បែកនោះ ដោយមិនបានស្ថិតជាមួយនឹងបាតុករតាំងពីដើមនោះទេ។

លោកបន្ថែមទៀតថា លោក សម រង្ស៊ី ខ្លួនឯងផ្ទាល់ក៏មិនមានរបួសស្នាមនៅក្នុងព្រឹត្តិការណ៍នេះដែរ ដោយសារតែលោកទើបតែចុះពីរថយន្តហើយព្រឹត្តិការណ៍បោកគ្រាប់បែកនោះគឺនៅឆ្ងាយពីលោក។

លោកបន្ថែមទៀតផងដែរថាដំបូងឡើយលោក សម រង្ស៊ី មានការភ័យស្លន់ស្លោចង់រត់ចេញពីទីតាំង ក៏ប៉ុន្តែដោយសារតែមានអ្នកផ្ដល់យោបល់ថាលោកអាចទាញព្រឹត្តិការណ៍នេះចំណេញមកខ្លួនឯង ទើបលោក សម រង្ស៊ី ដើរចូលទៅក្នុងកន្លែងដែលមានជនរងគ្រោះធ្វើជាអ្នករងគ្រោះមួយក្នុងព្រឹត្តិការណ៍នោះ។

លោកថា៖ «ពេលនោះគាត់ចង់ដកថយក៏ប៉ុន្តែមនុស្សជំនិតរបស់គាត់ប្រាប់ថាកុំដកថយអីព្រោះថាតែដកថយអ្នកគាំទ្ររបស់ឯកឧត្តមគឺដកចិត្តពីឯកឧត្តមហើយ។ ដល់អញ្ចឹងគាត់ចូលទៅអបជាមួយនឹងអ្នករងរបួសទៅ ដើម្បីឃើញមានស្នាមប្រឡាក់ឈាមធ្វើដូចជាគាត់ត្រូវរបួសនឹងគេដែរ។ បន្ទាប់មក ថាគាត់ជាអ្នកដឹកនាំបាតុករប្រឆាំងពិតប្រាកដ ដល់ពេលហើយពួកអង្គរក្សជំនិតរបស់គាត់ ចូលទៅសែងគាត់ដាក់ឡាន។ ហើយខ្ញុំក៏ឡើងឡានមកជាមួយគាត់ហើយគាត់ក៏ជិះឡានចូលក្នុងផ្ទះទៅ ដោយសារតែគាត់អត់មានរងបួសអីទេ គាត់អត់មានទៅពេទ្យអីទេ»។

ព្រឹត្តិការណ៍បោកគ្រាប់បែកនៅមុខសភាថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ បានសម្លាប់មនុស្ស ១៦នាក់និងធ្វើឲ្យមនុស្សចំនួនប្រមាណ ១៥០នាក់ផ្សេងទៀតរងរបួស។ រដ្ឋាភិបាលមិនព្រងើយកន្តើយនោះទេចំពោះព្រឹត្តិការណ៍នេះ ខណៈក្រសួងមហាផ្ទៃបានបញ្ជាក់ជារៀងរាល់ឆ្នាំថានៅតែបន្តសំណុំរឿងនេះដដែល។

បើទោះបីជាមានការបកស្រាយពីរដ្ឋាភិបាលយ៉ាងណាក៏ដោយក៏ក្រុមប្រឆាំងតែងតែលើកយកព្រឹត្តិការណ៍នេះដើម្បីយកមកវាយប្រហារលើរដ្ឋាភិបាលជានិច្ចរួមទាំងមានការលាបពណ៌បន្ថែមផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក