ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

យុវជនសង្គមស៉ីវិលសង្កេតឃើញថាបក្សប្រជាជនតែងតែបើកចិត្តទូលាយដល់មនុស្សគ្រប់និន្នាការមានឱកាសអភិវឌ្ឍន៍ជាតិ

ភ្នំពេញ៖ យុវជនសង្គមស៉ីវិលអំពាវនាវដល់បណ្តាសកម្មជននយោបាយ និងសកម្មជន NGO នានា ចូលរួមជាមួយរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសយកចំណេះដឹងវិជ្ជាជីវៈមកបម្រើសង្គមជាតិទាំងអស់គ្នា។ ពួកគេសង្កេតឃើញថាបក្សប្រជាជនតែងតែបើចិត្តទូលាយដល់មនុស្សគ្រប់និន្នាការមានឱកាសអភិវឌ្ឍន៍ជាតិ។

យុវជនសង្គមស៉ីវិលទាំងនេះបានចេញញាតិគាំទ្របែបនេះបន្ទាប់ពីសម្ដេចតេជោប្រកាសស្វាគមន៍មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន២រូបចូលគណបក្ស។

ក្នុងលិខិតសាទរចំពោះការសម្រេចចិត្តរបស់លោកបណ្ឌិត សាម អ៊ីន និងលោក សែម ហាក់ ក្នុងការចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅយប់ថ្ងៃទី២ ខែមេសានេះ យុវជនសង្គមស៉ីវិល គាំទ្រការសម្រេចចិត្តនេះ និងថាវាជារឿងត្រឹមត្រូវចំពោះការសម្រេចចិត្តបែបនេះ។

ក្នុងលិខិតនោះលើកឡើងថា៖ «កន្លងមកយើងខ្ញុំទាំងអស់គ្នាសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជា តែងតែបើកចិត្តទូលាយ និងផ្តល់ឱកាស ឱ្យសមាជិកគណៈបក្សផ្សេងៗដើម្បីចូលរួមជីវភាពនយោបាយ និងសកម្មជនNGO នានា ដើម្បីចូលរួមថែរក្សាសន្តិភាព ការពារសន្តិភាព និងចូលរួមអភិវឌ្ឍប្រទេសទាំងអស់គ្នា ស្របតាមគោលនយោបាយឈ្នះឈ្នះរបស់គណៈបក្សប្រជាជនកម្ពុ ជា ដែលមានសម្តេចតេជោ ជាអគ្គមគ្គុទ្ទេសន៍ដ៏ឆ្នើមដែលបាននាំសន្តិភាពពិតប្រាកដមកឲ្យព្រះរាជាណាចក្រកម្ពុជា»។

នៅថ្ងៃនេះមានមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានពីរូបហើយគឺលោក សាម អ៉ីន និងលោក សែម ហាក់ បានប្រកាសចូលរួមជាមួយនឹងគណបក្សប្រជាជននឹងត្រូវបានទទួលស្វាគមន៍ដោយសម្ដេចតេជោ ហ៊ុន សែន។ ក្រោយពីត្រូវបានប្រកាសស្វាគមន៍អ្នកទាំងពីរក៏ត្រូវបានសម្ដេចតេជោ គ្រោងស្នើតែងតាំងទៅព្រះមហាក្សត្រជាមន្ត្រីជាន់ខ្ពស់នៅក្រសួងបរិស្ថានផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក