ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោស្វាគមន៍លោក សាម អ៉ីន ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា និងគ្រោងតែងតាំងជារដ្ឋលេខាក្រសួងបរិស្ថាន

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍បណ្ឌិត សាម អុីន ស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។ ការស្វាគមន៍នេះគឺបន្ទាប់ពីលោក សាម អ៉ីន បានផ្ញើលិខិតមួយច្បាប់ស្នើសុំចុះចូលជាមួយនឹងគណបក្សប្រជាជននៅល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមរបស់សម្ដេចថា៖ «មុននេះបន្តិចខ្ញុំបានទទួលលិខិតពីបណ្ឌិត សាម អុីន ស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះបណ្ឌិត សាម អុីន ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំនឹងស្នើសុំព្រះរាជ្យក្រិត្យតែងតាំងបណ្ឌិត សាម អុីន ជារដ្ឋលេខាធិការក្រសួងបរិស្ថានដើម្បីឲ្យស្របតាមជំនាញដែលគាត់មាននិងអាចធ្វើបាន»។

ក្នុងលិខិតស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោក សាម អ៉ីន បានលើកឡើងថា ការស្នើសុំរបស់លោកគឺដោយសារលោកបានស្វែងយល់អំពីគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចជាពិសេស គោលនយោបាយទាក់ទងនឹងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ទាំងការងារជួយគាំទ្រសហគមន៍ តំបន់ការពារធម្មជាតិ ដែលរួមចំណែក យ៉ាងសំខាន់ដល់កិច្ចការពារធនធានធម្មជាតិ និងការកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទដាច់ស្រយាល បទពិសោធន៍ និងភាពពេញចិត្តលើកិច្ចការទាំងនេះ។

លោកថា៖ «ខ្ញុំបាទមានទឹកចិត្តចង់ចូលរួមជួយការងារក្រសួងបរិស្ថាន ដោយសារខ្ញុំបាទមានជំនាញ ចំណេះដឹង បទពិសោធន៍ និងភាពពេញចិត្តលើកិច្ចការទាំងនេះ»

គួរឲ្យដឹងដែរថាមុនស្នើសុំចូលបក្សប្រជាជន លោក សាម អ៉ីន មានតួនាទីប្រធានគណៈកម្មាធិការនាយក (ស្តីទី) និងពីសមាជិកភាព គណបក្សប្រជាធិបតេយ្យមូលដ្ឋាន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក