ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលណែនាំពលរដ្ឋប្រុងប្រយ័ត្នអគ្គិភ័យកើតឡើងនៅរដូវក្តៅ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានណែនាំពលរដ្ឋប្រយ័ត្ន បង្ការ និងទប់ស្កាត់នូវអគ្គិភ័យឆេះផ្ទះសម្បែងក្នុងរដូវក្តៅ។ ជាមួយគ្នានេះក្រសួងប្រាប់ពលរដ្ឋពិសាទឹកឱ្យបានលើសពី២លីត្រក្នុងមួយថ្ងៃ បើទោះបីមិនស្រេកទឹកក៏ដោយ។

ក្រសួងសុខាភិបាលក៏បានអំពាវនាវពលរដ្ឋខណៈអាកាសធាតុក្តៅ កុំស្ថិតនៅក្រោមកំដៅថ្ងៃយូរពេក ហើយថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ។ ក្រសួងសុខាភិបាលអំពាវនាវបែបនេះ ក្រោយពីសង្កេតឃើញថា ជារៀងរាល់ថ្ងៃមានករណីអគ្គិភ័យឆាបឆេះផ្ទះសម្បែងពលរដ្ឋជាច្រើនករណី។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានណែនាំដល់សហគ្រាស និងគ្រឹះស្ថានទាំងអស់ត្រូវទប់ស្កាត់ និងបង្ការអគ្គិភ័យ ដើម្បីជៀសកុំឱ្យប៉ះពាល់ដល់ដំណើរការអាជីវកម្ម សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក