ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី មិននឹកស្មានថាកម្មវិធី «បេះដូងច្រើនជាងគេលើពិភពលោក» មានការគាំទ្រ និងចូលរួមលើសពីការរំពឹងទុក

ភ្នំពេញ៖ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ នេះ យុទ្ធនាការ Beyond The Games ជាថ្ងៃកំណត់ចុងក្រោយនៃការឈប់ប្រមូល និងទទួលបេះដូងដែលបានបត់មកពីប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋានទូទាំងប្រទេស។ លោក ហ៊ុន ម៉ានី លើកឡើងថា លោកមិននឹកស្មានដល់សោះថា កម្មវិធី «បេះដូងច្រើនជាងគេលើពិភពលោក» នេះមានការគាំទ្រ និងចូលរួមយ៉ាង ដែលលើសពីការរំពឹងទុកហួសពីការស្មាន។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី បានឱ្យដឹងថា ការចូលរួមបត់បេះដូងនេះមើលទៅ ហាក់ជារឿងសាមញ្ញ ធម្មតា តែអត្ថន័យដែលចេញពីការចូលរួមគ្រប់កោសិកានៃសង្គមដើម្បីបុព្វហេតុ គាំទ្រដល់អត្តពលិកកម្ពុជា ជាពិសេសអ្នកដែលមានពិការភាព គឺជាតម្លៃនៃការចូលរួម ដែលមិនអាចកាត់ថ្លៃបាន។ ​

លោកគូសបញ្ជាក់ថា៖ «ខ្ញុំបានចូលរួមផង តាមដានផងជាប្រចាំផង និងទទួលបានព័ត៌មានជាច្រើនជាបន្តបន្ទាប់ ដែលខ្ញុំមិននឹកស្មានដល់សោះថា កម្មវិធី «បេះដូងច្រើនជាងគេលើពិភពលោក» នេះមានការគាំទ្រ និងចូលរួមយ៉ាងផុលផុស គគ្រឹកគគ្រេងដែលលើសពីការរំពឹងទុក ហួសពីការស្មាន»។

លោកសម្តែងក្តីរំភើបពោរពេញទៅដោយមោទកភាពក្នុងនាមជាខ្មែរមួយរូប ដែលបានឃើញការរួមរួមគ្នា សហការគ្នា ដើម្បីចែករំលែកទឹកចិត្ត ក្តីស្រឡាញ់ ស្មារតីគាំទ្រ ជូនអត្តពលិកកម្ពុជា និងថ្លែងអំណរគុណដល់សាធារណជនទាំងអស់ដែលបានចូលរួមក្នុងកម្មវិធី «បេះដូងច្រើនជាងគេលើពិភពលោក»។

លោក ហ៊ុន ម៉ានី បញ្ជាក់បន្ថែមថាទោះបីជាថ្ងៃបញ្ចប់ការប្រមូល តែបេះដូងទាំងអស់នេះនឹងត្រូវបានរៀបចំតុបតែង ដើម្បីដាក់តាំងបង្ហាញក្នុងគោលបំណងមួយបន្ថែមទៀតគឺ ការបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ដែលជាស្មារតីនៃការរួមគ្នាជាមហាគ្រួសារខ្មែរ ភាសាបេះដូងរបស់កម្ពុជា ក្នុងចង្វាក់បេះដូងតែមួយមានតម្លៃលើសអ្វីៗទាំងអស់។ លោកថា៖ «នេះហើយជាភាសាបេះដូងរបស់កម្ពុជា និងប្រជាជនកម្ពុជា ដើម្បីកម្ពុជា ជាពិសេសក្នុងពេលនេះសម្រាប់អត្តពលិកកម្ពុជាដែលមានពិការភាព»។

គួរឱ្យដឹងដែរថា បេះដូងចំនួនមួយដែលបានបត់មានតម្លៃស្មើ ៥០០រៀល។ ថវិកាសរុបដែលទទួលបាន គឺជាថវិកាបរិច្ចាគដោយដៃគូរសប្បុរសចំនួន៥ ស្ថាប័ន ជូនដល់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជាពិសេសក្នុងដំណើរការនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក