ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហរដ្ឋអាមេរិកគ្រោងបើកស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសវ៉ានូអាទូដើម្បីទប់ស្កាត់ឥទ្ធិពលចិន

សហរដ្ឋអាមេរិក៖ អាមេរិកមានផែនការក្នុងការបើកស្ថានទូតរបស់ខ្លួនប្រចាំនៅប្រទេសវ៉ានូអាទូ (Vanuatu) ដែលជាដែនដីស្ថិតនៅភាគខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមក្រសួងការបរទេសបានបញ្ជាក់ឱ្យដឹងនៅថ្ងៃសុក្រម្សិលមិញនេះ ខណៈនេះវិធានការចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការជំរុញវត្តមានការទូតរបស់ខ្លួន នៅក្នុងតំបន់ប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន។

ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក វត្តមានការទូតអចិន្ត្រៃយ៍នៅវ៉ានូអាទូនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយមន្ត្រីរដ្ឋាភិបាល និងប្រជាជននៃប្រទេសនេះ។ ការបង្កើតស្ថានទូតអាមេរិកប្រចាំនៅរដ្ឋធានី Port Vila នឹងជួយសម្រួលដល់ផ្នែកនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានសក្តានុពល និងជំនួយអភិវឌ្ឍន៍ រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។

គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកមានទំនាក់ទំនងការទូតជាមួយប្រទេសវ៉ានូអាទូផងដែរ ដែលប្រទេសនេះមានប្រជាជនប្រមាណ ៣១៩,០០០នាក់ ដែលរស់នៅពាសពេញកោះចំនួន ៨០ ដែលបច្ចុប្បន្នកំពុងមានការទំនាក់ទំនងដោយតំណាងនៅក្នុងប្រទេសញូវហ្គីណេ (New Guinea)។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅកោះ Solomon ក្នុងឆ្នាំនេះ បន្ទាប់ពីអវត្តមានអស់រយៈពេល ៣០ឆ្នាំ។

ក្រៅពីគម្រោងបើកស្ថានទូតរបស់ខ្លួនប្រចាំនៅប្រទេសវ៉ានូអាទូ សហរដ្ឋអាមេរិកក៏មានផែនការក្នុងការបើកស្ថានទូតរបស់ខ្លួនប្រចាំប្រទេសដែនកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកផ្សេងៗទៀតដូចជា គីរីបាទី (Kiribati) និងតុងហ្គា (Tonga)។ យ៉ាងណាក៏ដោយ បើទោះជាមានការប្រកាសជំរុញទំនាក់ទំនងការទូតពីសហរដ្ឋអាមេរិកក្តី ក៏កោះសូឡូម៉ុនបានប្រកាសក្នុងខែនេះថា ខ្លួនបានផ្តល់កិច្ចសន្យាតម្លៃរាប់លានដុល្លារដល់ក្រុមហ៊ុនរដ្ឋរបស់ចិន ដើម្បីធ្វើឱ្យប្រសើរឡើងនូវកំពង់ផែអន្តរជាតិនៅ Honiara របស់ខ្លួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក