ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីស្នើឱ្យបញ្ឈប់ការបន្តការវាយប្រហារគ្នារឿងអ្នកមាននិងអ្នកក្រតទៅទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាកម្ពុជាជាសង្គមដែលគ្មានការប្រកាន់វណ្ណៈ និងស្នើឱ្យបញ្ឈប់ការវាយប្រហារគ្នារឿងអ្នកមាននិងអ្នកក្រតទៅទៀត។

ក្នុងសារសំឡេងពិសេសល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទាក់ទងនឹងភាពចម្រូងចម្រាស់លើការប្រើប្រាស់ភាសាអ្នកក្រដោយគ្រូបង្រៀនវគ្គជោគជ័យមួយរូប។ សម្ដេចតេជោយល់ថាអ្នកបង្រៀននោះគឺមានចេតនាល្អទេ តែបញ្ហានោះគាត់ខ្វះបទពិសោធន៍ ខ្វះការយល់ដឹងពីវណ្ណៈ និងមិនចេះប្រើប្រាស់ពាក្យពេជន៍សមរម្យក្នុងការថ្លែងជាសាធារណៈ។

សម្ដេចថា៖ «ក្មួយមិនទាន់ចេះរៀបចំពាក្យពេជន៍ និយាយឱ្យចំបញ្ហាអក្សរសាស្រ្តភាសាក្មួយមិនទាន់ចង់រៀបនេះជាចំណុចខ្វះខាតទី១ ចំណុចខ្វះខាតទី២ ក្មួយមានការយល់ដឹងមិនទាន់អស់នូវអ្វីទៅដែលហៅថាអ្នកជីវភាពលំបាក និងអ្នកមានជីវភាពធូរធារដែលក្មួយហៅថាអ្នកមាននិងអ្នកក្រដោយក្មួយបានបូកអ្នកមានទៅម្ដុំដោយមិនបានបែងចែកប្រភេទអ្នកមាន និងមួយទៀតក្មួយបានដាក់មួយដុំដោយមិនបានបែងចែកអ្នកជីវភាពលំបាកដែលមានភាពខុសៗនោះដែរ»។

សម្ដេចតេជោថាអ្នកមានទាំងអស់ក៏មិនប្រាកដថាពួកគេគិតទៅមុខទេ ខណៈអ្នកមានជីវភាពខ្សត់ខ្សោយក៏គេមិនមិនថយក្រោយទាំងអស់ដែរ។ ខណៈអ្នកមានខ្លះមានដោយសារការកេងប្រវ័ញ អំពើពុករលួយ ហើយអ្នកមានជីវភាពខ្សត់ខ្សោយខ្លះគឺពួកគេមានបញ្ហាប្រឈមដែលធ្វើឱ្យពួកគេធ្លាក់ខ្លួន។

ទោះជាយ៉ាងណាក្ដីសម្ដេចបានស្នើដល់បុគ្គលដែលតាំងខ្លួនជាអ្នកជោគជ័យបង្រៀនគេទាំងឡាយគួរសិក្សាឱ្យបានស៊ីជម្រៅ និងរៀនចេះប្រើប្រាស់ពាក្យពេជន៍ថ្លែងជាសាធារណៈផងដែរ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសឱ្យបញ្ឈប់ប្រើប្រាស់ការវាយប្រហារអ្នកមាននិងអ្នកក្រតទៀតដោយថាសង្គមកម្ពុជាគ្មានការបែងចែកវណ្ណៈនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក