ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាសម្ដេចមិនដែលហៅខ្លួនឯងជាបុគ្គលជោគជ័យនោះទេ និងបានណែនាំឱ្យបុគ្គលដែលតាំងខ្លួនជាបុគ្គលជោគជ័យទាំងឡាយសិក្សាស្វែងយល់ និងរៀនប្រើប្រាស់ពាក្យពេជន៍ឱ្យបានសមរម្យក្នុងការថ្លែងជាសាធារណ។
ក្នុងសារសំឡេងពិសេសនៅល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីប្រវត្តិដ៏លំបាករបស់សម្ដេចកាលពីកុមារភាពដែលត្រូវតស៊ូក្នុងជីវភាពគ្រួសារក្រីក្រមួយ រហូតដល់ពេលនេះសម្ដេចបានក្លាយជានាយករដ្ឋមន្ត្រីដ៏មានអំណាចនៅកម្ពុជា។
សម្ដេចតេជោថា៖ «បើទោះបីជាពេលនេះពួបានក្លាយជាអ្នកមានអំណាចបំផុតក្នុងប្រទេសតែពូមិនដែលចាត់ទុកខ្លួនឯងថាជាអ្នកជោគជ័យទេ»។
សម្ដេចតេជោ បន្ថែមថាអ្នកក្រមិនប្រកដថាគំនិតគេថយក្រោយរស់ក្នុងស្រមោលអតីតកាលនោះទេ ហើយអ្នកមានក៏មិនប្រកដថាមានដោយសារអំពើល្អទាំងអស់ដែរ។ សម្ដេចស្នើដល់បុគ្គលដែលតាំងខ្លួនជាអ្នកជោគជ័យទាំងឡាយសិក្សាឱ្យបានច្បាស់លាស់ និងរៀនប្រើពាក្យពេជន៍ឱ្យបានសមរម្យក្នុងការថ្លែងជាសាធារណផងដែរ៕