កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

សូម្បីតែសម្ដេចតេជោក៏ត្រូវអ្នកផ្សព្វផ្សាយវគ្គជោគជ័យអញ្ជើញទៅរៀនដែរ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ឱ្យដឹងថាមានវគ្គជោគជ័យមួយក៏បានអញ្ជើញសម្ដេចទៅរៀនដើម្បីទទួលបានបទពិសោធន៍ជោគជ័យរបស់មនុស្សម្នាក់ដែលសម្ដេចមិនបញ្ចេញឈ្មោះ។

ថ្លែងក្នុងសារសំឡេងពិសេសនាល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យបញ្ឈប់ការវាយប្រហារគ្នាលើរឿងអ្នកមាននិងអ្នកក្រ ទាក់ទងនឹងគ្រួបង្រៀនវគ្គជោគជ័យ និងថាសម្ដេចគាំទ្រចំពោះការចែករំលែកនូវបទពិសោធន៍របស់បុគ្គលជោគជ័យទាំងនោះ ខណៈសម្ដេចក៏ត្រូវបានវគ្គជោគជ័យមួយផ្ញើសារមកកាន់ប្រអប់សារសម្ដេចអញ្ជើញទៅរៀនវគ្គជោគជ័យផងដែរ។

សម្ដេចថា៖ «ប្រហែលជាជំនួយការរបស់អ្នកជោគជ័យនោះមិនបានពិនិត្យមើលថានេះជា messenger របស់អ្នកណា? គេបានអញ្ជើញខ្ញុំឱ្យទៅរៀនអំពីបទពិសោធន៍ជោគជ័យរបស់មនុស្សម្នាក់ដែលខ្ញុំមិនបញ្ចេញឈ្មោះទេ។ ទើបខ្ញុំសួរទៅវិញថាឱ្យខ្ញុំទៅចុះឈ្មោះនៅឯណា?»

មិនមានការបញ្ជាក់បន្ថែមពីរឿងនេះនោះទេ ខណៈសម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ពលរដ្ឋឈប់មានការភ័ន្តច្រលំលើចេតនារបស់អ្នកបង្ហាញបទពិសោធន៍ជោគជ័យ និងស្នើដល់អ្នកដែលបង្រៀនពីរបៀបជោគជ័យទាំងនោះឱ្យរៀនប្រើប្រាស់ពាក្យសំដីឱ្យបានសមរម្យផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក