ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចប៉ាប Francis ចាកចេញពីមន្ទីរពេទ្យ ក្រោយមានបញ្ហារលាកទងសួត

វ៉ាទីកង់៖ សម្តេចប៉ាប Pope Francis បានចាកចេញពីមន្ទីរពេទ្យដើម្បីត្រឡប់ទៅបុរី Vatican វិញនៅថ្ងៃសៅរ៍ ទី០១ ខែមេសា បន្ទាប់ពីបានទទួលការសម្រាកព្យាបាលជំងឺរលាកទងសួត ហើយសម្តេចប៉ាបបានលើកដៃគ្រវីជាសញ្ញាពីសុខភាពល្អ និងញញឹមទៅកាន់មនុស្សម្នា និងក្រុមអ្នកសារព័ត៌មានពេលដែលចាកចេញពីមន្ទីរពេទ្យ។ សម្តេចប៉ាបបានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានដោយសំឡេងស្រាលៗថាមុនពេលចាកចេញពីមន្ទីរពេទ្យថា លោកមិនមានការភិតភ័យណាមួយឡើយ ហើយលោកនៅរស់រានធម្មតាទេ។ 

គួរបញ្ជាក់ថា សម្តេចប៉ាបមានវ័យ ៨៦ឆ្នាំហើយ ដោយលោកត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ Gemelli នៃ​ទីក្រុង Rome កាលពី​បី​ថ្ងៃ​មុន បន្ទាប់ពីលោកបានត្អូញត្អែរថាលោកមានការពិបាកដកដង្ហើម។ ក្រុមគ្រូពេទ្យបាននិយាយថា ស្ថានភាពលោកឪមានការឆ្លើយតបយ៉ាងល្អក្រោយពីទទួលបានការចាក់ថ្នាំអង់ទីប៊ីយូទិច។ សម្តេចប៉ាបដែលបានប្រារព្ធខួបលើកទី១០ នៃការកាន់តំណែងរបស់លោកកាលពីខែមីនា ហាក់មានបញ្ហាសុខភាព និងជំងឺជាច្រើនមួយរយៈចុងក្រោយនេះ។ 

អ្នកនាំពាក្យបុរីវ៉ាទីកង់ Matteo Bruni បានបញ្ជាក់កាលពីថ្ងៃសុក្រថា សម្តេចប៉ាប Francis ត្រូវបានគេរំពឹងថានឹងចូលរួមបង្ហាញវត្តមាននៅចុងសប្តាហ៍នេះនាកម្មវិធី Palm Sunday ដែលជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងប្រតិទិនសាសនាចក្រដែលជាការចាប់ផ្តើមការប្រារព្ធបុណ្យ Easter។ Holy Week គឺជាសប្តាហ៍នៃកម្មវិធីដ៏មមាញឹកសម្រាប់សម្តេចប៉ាប ជាពិសេសរួមមានការដង្ហែរក្បួនបែបសាសនានៅតំបន់ Colosseum ក្នុងទីក្រុងរ៉ូម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក