ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

Premier League ចាយលុយលើភ្នាក់ងារដោះដូរកីឡាករអស់ជាង ៤០០លានដុល្លារក្នុងឆ្នាំ២០២២

អង់គ្លេស៖ សមាគមបាល់ទាត់អង់គ្លេស (England FA) បានបញ្ជាក់កាលពីថ្ងៃសុក្រម្សិលមិញនេះថា ក្លិបបាល់ទាត់នៅក្របខណ្ឌ English Premier League ទាំងអស់បានចាយលុយទៅលើភ្នាក់ងារកីឡាករ (Agency) និងសេវាអន្តរការី អស់ប្រមាណជា ៣៩២លានដុល្លារនៅក្នុងឆ្នាំ២០២២កន្លងទៅ ដោយគិតត្រឹមខែមករានេះ។ តួលេខនេះមានការកើនឡើងប្រមាណជិត ៥០លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងឆ្នាំ២០២១កន្លងទៅ។ 

ក្រុមការពារតំណែងជើងឯក Manchester City គឺជាក្រុមដែលចាយលុយទៅលើភ្នាក់ងារកីឡាករច្រើនជាងគេ ពោលគឺដល់ទៅ ៥១,៦លានផោន ជាពិសេសគឺនៅក្នុងអំឡុងការទិញដូរកីឡាករដ៏សម្បើម ជាពិសេសគឺការនាំចូលខ្សែប្រយុទ្ធសញ្ជាតិណ័រវេស៍ Erling Haaland ពីក្លិបអាល្លឺម៉ង់ Borussia Dortmund។ 

ដោយឡែក ក្លិបតោខៀវ Chelsea បានចាយលុយលើភ្នាក់ងារកីឡាករចំនួន ៤៣,២លានផោន និង Liverpool ចាយអស់ ៣៣,៧លានផោន និង Manchester United ចាយអស់ ២៤,៧លានផោន។ ដោយឡែក Nottingham Forest ជាក្លិបដែលចំណាយលើភ្នាក់ងារកីឡាករអស់តិចជាងគេ ពោលគឺត្រឹមតែ ៤,៤លានផោន ទោះបីជាក្លិបទើបឡើងមក Premier League នេះបាននាំចូលកីឡាករថ្មីច្រើនជាងគេយ៉ាងណាក្ដី៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក