ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រាជរដ្ឋាភិបាលនឹងបន្តកសាងប្រទេសជាតិឱ្យមានវឌ្ឍនភាពលើគ្រប់វិស័យ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសារលិខិតអបអរក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនៅថ្ងៃខាងមុខថា រាជរដ្ឋាភិបាលនឹងបន្តកសាងប្រទេសជាតិឱ្យមានវឌ្ឍនភាពលើគ្រប់វិស័យ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពារសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ ឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី។

ទន្ទឹមនេះរាជរដ្ឋាភិបាលនឹងបន្តការពារសមិទ្ធភាពសង្គមជាតិ ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ប្រឆាំងរាល់សកម្មភាពពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ ឬការញុះញង់ផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងគោលការណ៍នៃលទិ្ធប្រជាធិបតេយ្យដែលបង្កឱ្យមានអស្ថិរភាពនយោបាយ ឬចលាចលក្នុងសង្គមជាតិកម្ពុជា។

លើសពីនេះ រាជរដ្ឋាភិបាននឹងបន្តលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យកាន់តែល្អប្រសើរតាមទិសដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលនឹងបន្តលើកទឹកចិត្តដល់វិនិយោគិនឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈកម្ពុជាបានរៀបចំការសម្រួលពាណិជ្ជកម្ម ពង្រឹងភាពការប្រកួតប្រជែងជូនវិនិយោគិននៅកម្ពុជាក្រោមដំបូលសន្តិភាព លទិ្ធប្រជាធិបតេយ្យសេរីពហុបក្សដោយមិនមានការរើសអើង។

រាជរដ្ឋាភិបាលក៏នឹងបន្តការធ្វើកំណែទម្រង់ស៊ីជម្រៅតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដោយពង្រឹងអភិបាលកិច្ចល្អ តាមរយៈការពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំណង់ ផ្លូវ ស្ពាន និងធារាសាស្ត្រ។

ជាពិសេស ការកែលម្អប្រព័ន្ធអប់រំឱ្យកាន់តែមានគុណភាពខ្ពស់ ការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ការបង្កើនប្រភពថាមពលអគ្គិសនី បន្តពង្រីកបណ្តាញចែកចាយថាមពលអគ្គិសនីឱ្យបានគ្របដណ្តប់នៅទូទាំងប្រទេស ជាពិសេសនៅតាមប៉ូលសេដ្ឋកិច្ចសំខាន់ៗ អភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម សេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្មឱ្យកាន់តែរីកចម្រើនឥតឈប់ឈរបន្ថែមទៀត។

ក្នុងន័យនេះរាជរដ្ឋាភិបាលបានអំពាវនាវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ផ្តល់នូវការគំាទ្រ និងចូលរួមអនុវត្តដោយសកម្មក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ប្រទេសជាតិ ដោយឈរលើគោលការណ៍តម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដើម្បីជម្នះបាននូវបញ្ហាប្រឈមហានិភ័យ និងឧបសគ្គទំាងឡាយ សំដៅបន្តដឹកនាំនាវាកម្ពុជារក្សាការពារបានសុខសន្តិភាពយូរអង្វែង មានវឌ្ឍនភាព វិបុលភាព និងយុត្តិធម៌សង្គម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក