ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យក្រសួងព័ត៌មានថាការបិទ VOD ជារឿងដែលត្រឹមត្រូវ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានឆ្លើយតបចំពោះការស្នើសុំឲ្យមានការបើកឡើងវិញនៃសារព័ត៌មាន VOD ថាមិនអាចទៅរួច និងថាការដកអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានដែលប្រព្រឹត្តិខុសច្បាប់ វិជ្ជាជីវៈសារព័ត៌មានធ្ងន់ធ្ងរ និងបំពានសិទ្ធិអ្នកដទៃ ហើយមិនព្រមទទួលកំហុសរបស់ខ្លួនដូចជា VOD ជាដើម មិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពសារព័ត៌មានកម្ពុជានោះទេ។

អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ក្នុងលិខិតឆ្លើយតបនឹងញត្តិយុវជនប្រមាណជា ១០នាក់ បានអះអាងថា មកពីក្លឹបយុវជនចំនួនស្នើសុំឱ្យក្រសួងពិនិត្យឡើងវិញ ដើម្បីអនុញ្ញាតឱ្យវិទ្យុ VOD និងសារព័ត៌មានផ្សេងៗទៀត ដែលត្រូវបានដកអាជ្ញាប័ណ្ណ ឱ្យបើកដំណើរការឡើងវិញ ដោយបញ្ជាក់ថា៖ «ការដកអាជ្ញាប័ណ្ណពីអង្គភាពព័ត៌មានណាមួយ សុទ្ឋតែអនុវត្តទៅតាមនីតិវិធីដែល មានចែងក្នុងច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានាដែលមានជាធរមាន។ ការដកអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានដែលប្រព្រឹត្តខុសច្បាប់ បំពានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានធ្ងន់ធ្ងរ និងបំពានសិទ្ធិអ្នកដទៃ ហើយមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួន ពុំអាចចាត់ទុកថា ជាការរឹតត្បិតសិទ្ធិសេរីភាព ការគំរាមកំហឺង ឬធ្វើទុកបុកម្នេញដល់អង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មាន នោះឡើយ»។

អ្នកនាំពាក្យបញ្ចាក់បន្ថែមថា ការផ្តល់អាជ្ញាប័ណ្ណដល់អង្គភាពសារព័ត៌មាន ទាំងអស់ក្រសួងពុំដែលបានបញ្ជាក់ថាសារព័ត៌មានណាមួយឯករាជ្យ ឬមិនឯករាជ្យឡើយ។ ដូច្នេះអ្នកនាំពាក្យក្រសួងព័ត៌មានយល់ឃើញថា ការប្រើពាក្យ “សារព័ត៌មាន ឯករាជ្យ” ជាចេតនាដែលនាំឱ្យមានការបែងចែក រើសអើង និងបំបែកបំបាក់សាមគ្គីភាពរវាងអង្គភាព សារព័ត៌មាន និងអ្នកសារព័ត៌មានកម្ពុជា។

អ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវជាថ្មីម្ដងទៀតសូមឱ្យអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ គោរពក្រមសីលធម៌ វិជ្ជាជីវៈ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាដែលមាន ឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់អង្គភាពនិងអ្នកសារព័ត៌មាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក