ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា ថាកម្មវិធី ADRC បានគាំទ្រដល់ការអនុវត្តប្រព័ន្ធច្បាប់ទាក់ទងនឹងពិការភាពកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ មានក្តីសោមនស្សរីករាយដោយ ពិនិត្យឃើញនូវសមិទ្ធិផលចំបងៗដែលទទួលបានពី កម្មវិធីការពន្លឿនសិទ្ធិពិការភាពក្នុងប្រទេសកម្ពុជា (ADRC) និងអនុសាសន៍នានាពីសហប្រធាន និងសមាជិកនៃគណៈកម្មការវាយតម្លៃកម្មវិធី។

លោកលើកឡើងបែបនេះក្នុងចូលរួមកម្មវិធីបិទកិច្ចប្រជុំលើកទី២ នៃគណៈកម្មការវាយតម្លៃកម្មវិធីការពន្លឿនសិទ្ធិពិការភាពក្នុងកម្ពុជា (ADRC) ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នៅការិយាល័យ UNDP។

លោក ឯម ច័ន្ទមករា កត់សម្គាល់ឃើញថា កម្មវិធីរួមគ្នាដែលអនុវត្តដោយ UNDP, OHCHR, UNESCO រួមទាំងជំនួយបច្ចេកទេសពីអង្គការ ILO ពិតជាកម្មវិធីមួយដែលជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងពាក់ព័ន្ធ ដូចជាក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ ជាពិសេសលើការតាក់តែងនិងអនុវត្តលិខិតបទដ្ឋានគតិយុត្តនានា ដែលទាក់ទងនឹងពិការភាព រួមមាន ការធ្វើវិសោធនកម្មច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ព្រមទាំងសេចក្តីព្រាងរបាយការណ៍របស់រដ្ឋាភិបាល លើការអនុវត្តអនុសញ្ញស្តីពីសិទ្ធិជនមានពិការភាពជាដើម។

រដ្ឋលេខាធិការរូបនេះគូសបញ្ជាក់ថា សមិទ្ធផលនានាពេលកន្លងមក គឺមិនអាចសម្រេចបាននោះទេ ប្រសិនបើគ្មានការចូលរួមចំណែកយ៉ាងសកម្មពីអ្នកពាក់ព័ន្ធទាំងរដ្ឋនិងឯកជន ព្រមទាំងដៃគូរអភិវឌ្ឍន៍នានា។

លោកជឿជាក់ថា ការអនុវត្តកម្មវិធីការពន្លឿនសិទ្ធិពិការភាពក្នុងប្រទេសកម្ពុជា (ADRC) នេះ នឺងគោលបំណងលើកកម្ពស់សិទ្ធិ និងបរិយាបន្នជនមានពិការភាពប្រកបដោយភាពសកម្មនិងពេញលេញទៅក្នុងសង្គមកម្ពុជា។

គួរឱ្យដឹងដែរថា លោក ឯម ច័ន្ទមករា ក៏បានចូលរួមក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការវាយតម្លៃកម្មវិធីការពន្លឿនសិទ្ធិពិការភាពក្នុងប្រទេសកម្ពុជា (ADRC) កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ដោយបានពិភាក្សានិងអនុម័ត ក្នុងការអនុវត្តកម្មវិធីការពន្លឿនសិទ្ធិពិការភាពក្នុងប្រទេសកម្ពុជា (ADRC) នេះ ជាមួយ អតីតប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា លោកស្រី Pauline Tamesis ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក