ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រោយអាក់ខានអស់រយៈពេល ៤ឆ្នាំ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំនេះនឹងមានគម្រោងធំៗជាច្រើន

សៀមរាប៖ អស់រយៈពេល ៤ឆ្នាំ ពោលគឺក្នុងឆ្នាំ២០២០និងឆ្នាំ២០២១ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តត្រូវបានផ្អាក ដោយសារការរាលដាលជំងឺកូវីដ-១៩ ខណៈក្នុងឆ្នាំ២០២២ បានចាប់ផ្តើមរៀបចំត្រឹមកម្មវិធីសៀមរាបសង្ក្រាន្ត ក្នុងខេត្តសៀមរាប។

យ៉ាងមិញក្នុងឆ្នាំ២០២៣នេះ ការត្រលប់មកវិញនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ស្របពេលជាខួបលើកទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ តាមការឱ្យដឹងពីប្រធានក្រុមការងារគម្រោងភូមិខ្ញុំ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រានឆ្នាំ២០២៣ លោក សុខ សង្វារ ថាឆ្នាំនេះ នឹងមានកម្មវិធីគម្រោងធំៗជាច្រើននឹងកើតមានឡើងនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តខួបទី១០ឆ្នាំ ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម»។

នៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៣ ដែលជាពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ ខេត្តសៀមរាបនឹងរៀបចំ អង្គរសង្ក្រាន្ត ដោយកម្មវិធីដែលមាននៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងប្រព្រឹត្តទៅនៅតំបន់ចំនួន៦ ខេត្តសៀមរាបរួមមាន បរិវេណមុខប្រាសាទអង្គរវត្ត បរិវេណព្រះលានជល់ដំរី បរិវេណអង្គរឃ្យូងយូ បរិវេណសួនច្បារមុខព្រះរាជដំណាក់ បរិវេណដងស្ទឹងសៀមរាប និងបរិវេណផាប់ស្ទ្រីត លើទឹកដីអង្គរជាទីសក្ការៈនាខេត្តសៀមរាប។

ជាមួយនឹងការវិលត្រលប់នេះ ផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនរួមមាន ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាពផ្ទះខ្មែរ ផ្ទះសិល្បៈទស្សនីយភាព ផ្ទះសេដ្ឋី ផ្ទះនំ សាលាឆទាន ដែលនឹងរៀបចំឡើងម្តងទៀតដូចកាលពីឆ្នាំមុនៗ ជាពិសេស វត្ថុយក្សរួមមាន អុកយក្ស កន្ត្រងប្រហុកយក្ស បំពុងទឹកត្នោតយក្ស ចាប៉ីដងវែងយក្ស សម្បុកពងមាន់យក្ស អង្រុតយក្ស មួកស្លឹកត្នោតយក្ស ខ្មុកហនុមានយក្ស គោមផ្កាយយក្ស ដែលកំពុងមានវត្ដមាន នឹងកំពុងរៀបចំជាបន្តបន្ទាប់ ដើម្បីដាក់បង្ហាញនៅក្នុងកម្មវិធីភូមិខ្ញុំនៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដផងដែរ។

អ្វីដែលពិសេស និងកម្មវិធីបន្ថែមថ្មីពីកម្មវិធីឆ្នាំមុនៗ ក្នុងព្រឹត្តិការណ៍អងុ្គរសង្ក្រាន្តខួបទី១០ឆ្នាំ ឆ្នាំ២០២៣នេះ មានការបំបែកឯតទគ្គកម្មពិភពលោករាំម៉ាឌីហ្សូនម្ដងទៀត ដោយមានអ្នកចូលរួមរាំលើសពី ២០១៥នាក់ ដែលជាចំនួនកំណត់ត្រាឯតទគ្គកម្មពិភពលោកកាលពីឆ្នាំ២០១៥។

កម្មវិធីដែលនឹងធ្វើឡើងនៅនៅបរិវេណដងស្ទឹងសៀមរាបដូចជា កម្មវិធីអុំទូកកម្សាន្ត កម្មវិធីពិព័រណ៍ផលិតផល និងម្ហូបអាហារ និងការប្រគំតន្ត្រីលើពីសបណ្ដែតទឹកផងដែរ។

ទន្ទឹមនោះក្នុងឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាដ៏ធំ គឺព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏ជាផ្នែកមួយនៃការផ្សព្វផ្សាយភាពជាម្ចាស់ផ្ទះរបស់កម្ពុជាតាមរយៈការរៀបចំសកម្មភាពកីឡា និងសកម្មភាពកម្សាន្តជាច្រើននៅទូទាំងប្រទេស និងសកម្មភាពមួយចំនួនទៀតដែលនឹងរៀបចំនៅខេត្តសៀមរាបទាំងមុនពេល និងក្នុងកំលុងពេលព្រឹត្តិការណ៍អង្គរសង្ក្រាន្តផងដែរ។

អង្គរសង្ក្រាន្តនឹងកាន់តែមានភាពអធឹកអធមក្នុងឆ្នាំ២០២៣នេះ ខណៈ នឹងមានសកម្មភាពកម្សាន្តថ្មីដែលមានភាពច្នៃប្រឌិតមួយចំនួនទៀតដូចជា ការរៀបចំដើមឈើក្តីប្រាថ្នា ដែលមានការតុបតែងភ្លើងពណ៌លើដើមជ្រៃធំមួយដើមនៅតាមមាត់កសិណខាងស្តាំប្រាសាទអង្គរវត្ត ដើម្បីជាទីបន់ស្រន់ និងប៉ងប្រាថ្នារបស់អ្នកចូលរួម ការរៀបចំពិព័រណ៍ម្ហូបអាហារក្នុងកម្មវិធីសួននារីរ័ត្ន ការរៀបចំពិធីសមាធិក្នុងបិរវេណប្រាសាទអង្គរវត្ត ការពិព័រណ៍រូបថតអំពីសកម្មភាពរៀបចំសង្ក្រាន្តតាមបណ្តារាជធានីខេត្ត និងតាមបណ្តាប្រទេសនានា ដែលរៀបចំដោយប្រជាជនខ្មែររស់នៅទីនោះ ការសម្ដែងសៀកតាមដងផ្លូវ និងឆាកតន្ត្រីខ្នាតតូចតាមដងផ្លូវព្រឹត្តិការណ៍ផងដែរ។

សហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ គឺដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាប្រាព្ធខួបទី១០ របស់អង្គរសង្ក្រាន្ត ដែលនាំយកសម្បត្តិវប្បធម៌ ទំនៀមទំលាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមកសម្តែងនៅតំបន់ឧទ្យានអង្គរ។

ប្រធាន ស.ស.យ.ក លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ឲ្យក្លាយជាព្រឹត្តិការណ៍អន្តរជាតិ ដើមី្បរឹតនូវចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិខ្មែរ និង ប្រជាជាតិលើសកលលោក ព្រមទាំងផ្តល់ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានធ្វើការស្វែងយល់អំពីភាពរុងរឿង លី្បល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា នាសម័យមហានគរ មកដល់បច្ចុប្បន្ន និង បន្តថែរក្សាកេរ្តិ៍មរតឲ្យបានគង់វង្ស និងបន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ។

គួរឱ្យដឹងដែរថា កាលពីពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងជនមានពិការភាពលើកទី១ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈថានឹងមានព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ឡើងវិញក្រោយពីអាក់ខានប្រារព្ធអស់រយៈពេលជាច្រើនឆាំ្ន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក