ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហរដ្ឋអាមេរិកចោទប្រកាន់ថា រុស្សីបានទទួលការដោះដូរអាវុធជាមួយកូរ៉េខាងជើង

អន្តរជាតិ៖ សេតវិមានសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ប្រទេសរុស្ស៊ីកំពុងព្យាយាមស្វែងរកអាវុធបន្ថែមពីកូរ៉េខាងជើងសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន មិនត្រឹមតែប៉ុណ្ណោះក៏បានបង្ហាញពីអត្តសញ្ញាណរបស់បុរសជនជាតិស្លូវ៉ាគីម្នាក់ ដែលត្រូវបានចោទប្រកាន់ថាបានឈ្មួញកណ្តាលនៃកិច្ចព្រមព្រៀងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។

អ្នកនាំពាក្យសន្តិសុខជាតិនៃសេតវិមានអាមេរិក លោក John Kirby និយាយថា៖ "យើង​មាន​ព័ត៌មាន​ថ្មី​ថា រុស្ស៊ី​កំពុង​ស្វែងរក​យ៉ាង​សកម្ម​ដើម្បី​ទទួល​បាន​គ្រាប់កាំភ្លើង និងអាវុធបន្ថែមពីប្រទេសកូរ៉េខាងជើង"។ លោកបានបញ្ជាក់ថា បុរសម្នាក់ដែលមានអត្តសញ្ញាណត្រូវបានគេស្គាល់ថាឈ្មោះ Ashot Mkrtychev វ័យ៥៦ឆ្នាំ កំពុងធ្វើការលើការលក់ដែលទាក់ទងនឹងអាវុធ និងកិច្ចព្រមព្រៀងដោះដូររវាងប្រទេសទាំងពីរនៅចន្លោះចុងឆ្នាំ២០២២ ដល់ដើមឆ្នាំ២០២៣នេះ។ លោកបាននិយាយថា “ដោយមានការគាំទ្រពីមន្ត្រីរុស្ស៊ី លោក Mkrtychev បាននិងកំពុងព្យាយាមធ្វើអន្តរាគមលើកិច្ចព្រមព្រៀងអាវុធសម្ងាត់រវាងរុស្ស៊ី និងកូរ៉េខាងជើង”។

គួរបញ្ជាក់់ថា នៅក្រោមកិច្ចចរចានេះប្រទេសកូរ៉េខាងជើងត្រូវធ្វើការបញ្ជូនអាវុធរាប់សិបប្រភេទ ពោលគឺបញ្ជូនទាំងអាវុធ និងគ្រាប់ បញ្ជូនទៅកាន់ប្រទេសរុស្សី។ នេះបើផ្អែកតាមទិន្នន័យពីក្រសួងរតនាគារជាតិអាមេរិកដែលបានដាក់ លោក Mkrtychev ទៅក្នុងបញ្ជីខ្មៅទណ្ឌកម្មរបស់ខ្លួន។ រតនាគារជាតិអាមេរិកបានឱ្យដឹងថា ជាថ្នូរនឹងការបញ្ជូនអាវុធពីសំណាក់កូរ៉េខាងជើងទៅកាន់ប្រទេសរុស្សីនេះ ​កូរ៉េខាងជើងនឹងទទួលបានមកវិញជាសាច់ប្រាក់ យន្តហោះពាណិជ្ជកម្ម ទំនិញ និងវត្ថុធាតុដើម។

លោក Kirby បាននិយាយថា បច្ចុប្បន្ននេះទីក្រុងវ៉ាស៊ីនតោនយល់ថា រុស្ស៊ីព្យាយាមបញ្ជូនគណៈប្រតិភូរបស់ខ្លួនទៅកូរ៉េខាងជើង ហើយកំពុងផ្តល់ជាអាហារដល់ទីក្រុងព្យុងយ៉ាងជាថ្នូរនឹងការទទួលបានអាវុធ។ យ៉ាងណាមិញ លោកមិនបានបញ្ជាក់ថាមានកិច្ចព្រមព្រៀងប៉ុន្មានត្រូវបានធ្វើពីសំណាក់ប្រទេសទាំងពីរនោះទេ ហើយក៏មិនបានបញ្ជាក់ពីប្រភេទអាវុធដែលកូរ៉េខាងជើងបញ្ជូនទៅរុស្សីដូចគ្នា។ ដោយឡែក លោក John Kirby បានបន្ថែមថា "កិច្ចព្រមព្រៀងសព្វាវុធណាមួយរវាងកូរ៉េខាងជើង និងរុស្ស៊ី នឹងបំពានដោយផ្ទាល់នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក