សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

រោងចក្រក្រុមហ៊៊ុន Toyota នៅតំបន់ St Petersburg ត្រូវប្រគល់ទៅឱ្យរដ្ឋរុស្សី

រុស្សី៖ ប្រទេសរុស្សីបាននិយាយកាលពីថ្ងៃសុក្រថា រោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota នៅទីក្រុង St Petersburg ត្រូវបានប្រគល់ទៅឱ្យអង្គភាពរដ្ឋ NAMI ដែលមានន័យថាទ្រព្យសម្បត្តិកាន់តែច្រើនពីក្រុមហ៊ុនផលិតរថយន្តនៅក្នុងប្រទេសរុស្សីត្រូវបានចាប់យក និងដកចេញពីក្នុងប្រទេសនេះដោយសារតែបញ្ហាជម្លោះនៅអ៊ុយក្រែន។ 

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់រុស្សីបានប្រកាសថា ទីតាំងផលិតកម្មនៃក្រុមហ៊ុនតូយ៉ូតា នៅក្នុងទីក្រុង St Petersburg នៅក្នុងដំណាក់កាលនេះ គឺត្រូវបានផ្ទេរទៅឱ្យរដ្ឋវិញ។ កិច្ច​ព្រម​ព្រៀង​នេះ​មាន​ន័យ​ថា​ជា​ការ​ប្រគល់​សិទ្ធិ​កម្មសិទ្ធិ​ពេញលេញ​នៃ​អគារ​រោងចក្រ ឧបករណ៍ និង​ដីនៃក្រុមហ៊ុនទាំងមូល។ 

NAMI ដែលជាវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍រថយន្ត និងម៉ាស៊ីនរបស់រុស្ស៊ី ក៏ទើបតែបានទទួលរួចរាល់ហើយដែរ នូវរោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តចំនួនពីរផ្សេងទៀតដែលរួមមាន Nissan និង Renault។ យ៉ាងណាមិញ មកទល់ពេលនេះនៅមិនទាន់មានការ​អត្ថាធិប្បាយ​ណាមួយ​ពី​ក្រុមហ៊ុន Toyota ទេ ខណៈកាលពីដើមខែមុនខ្លួនធ្លាប់បានលើកឡើងថា ក្រុមហ៊ុនកំពុងពិចារណាពីជំហានបន្តអំពីការសម្រេចចិត្តទាក់ទងនឹងទីតាំងរោងចក្រនេះ។ 

គួរបញ្ជាក់ថា ក្រុមហ៊ុន Toyota បានសម្រេចចិត្តបញ្ចប់ការផលិតរថយន្តនៅក្នុងប្រទេសរុស្ស៊ីកាលពីឆ្នាំមុន បន្ទាប់ពីបានផ្អាកការផលិតនៅ St Petersburg កាលពីខែមីនា ឆ្នាំ២០២២។ ក្រុមហ៊ុន Toyota បាននិយាយកាលពីខែកញ្ញាថា ខ្លួនបានសម្រេចចិត្តបញ្ឈប់ការផលិតរថយន្តនៅក្នុងប្រទេសរុស្ស៊ី ដោយសារតែការរំខាននៅក្នុងការផ្គត់ផ្គង់សម្ភារៈ និងគ្រឿងបន្លាស់សំខាន់ៗ។ ដោយឡែក ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្សីបានបញ្ជាក់់ថា ខ្លួនកំពុងបន្តកិច្ចការងារដើម្បីដំណើរការរោងចក្រនេះឡើងវិញឱ្យឆាប់បំផុតតាមដែលអាចធ្វើបាន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក