ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទេសអេហ្ស៊ីបពិចារណាបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា

អេហ្ស៊ីប៖ ប្រទេសអេហ្ស៊ីបកំពុងពិចារណាបើកស្ថានទូតរបស់ខ្លួននៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប លោក Sameh SHOUKRY នៅចំពោះមុខលោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក្នុងអំឡុងទស្សនកិច្ចនៅអេហ្ស៊ីបថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

នាជំនួបទ្វេភាគី លោករដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប Sameh SHOUKRY បានកោតសរសើរចំពោះវឌ្ឍនភាពនៃទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង ដែលបានកសាងឡើងដោយព្រះបរមរតនកោដ្ឋ។

ភាគីទាំងពីរបានឯកភាពពិចារណាបង្កើតនូវកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលជាយន្តការមួយ ដើម្បីរិះរកវិធី និងមធ្យោបាយនានា សំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិតនៅឡើយ ដោយត្រូវចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ក្នុងន័យនេះ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពជំរុញឲ្យមានការចុះហត្ថលេខាលើអនុស្សរណៈ ស្តីពីកិច្ចពិគ្រោះយោបល់នេះ នាពេលខាងមុខ។

រដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីប លោក Sameh SHOUKRY បានប្រាប់ដល់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ថា អេហ្ស៊ីបនឹងពិចារណាបើកស្ថានទូតរបស់ខ្លួននៅភ្នំពេញ។

លោក ប្រាក់ សុខុន បានអំពាវនាវឲ្យប្រទេសអេហ្ស៊ីបទាញយកប្រយោជន៍នៃភាពទាក់ទាញ និងសក្តានុពលរបស់កម្ពុជា ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា។

ជាមួយគ្នានេះ លោកបានស្នើឱ្យប្រទេសអេហ្ស៊ីបពិចារណារផ្តល់អារូបករណ៍លើមុខជំនាញបច្ចេកទេសបន្ថែមទៀត រួមទាំងក្នុងកសិកម្ម និងឌីជីថលនូបីយកម្ម ដែលសំណើនេះទទួលបានការឯកភាពពីសមភាគីអេហ្ស៊ីប។

លោក Sameh SHOUKRY ក៏បានឯកភាពចែករំលែកនូវបទពិសោធន៍ល្អៗនៅក្នុងវិស័យកសិកម្ម និងបើកចំហរសម្រាប់ការបណ្តុះបណ្តាល និងទំនាក់ទនងដោយផ្ទាល់រវាងអ្នកកជំនាញរបស់ប្រទេសទាំងពីរ។

រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពឲ្យក្រសួងទេសចរណ៍នៃប្រទេសទាំងពីរប្រើប្រាស់សក្តានុពលនៃប្រទេសរៀងៗខ្លួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងពិចារណារៀបចំអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក