ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្ជាក់ផ្អើល! រឿងមេតុងទីន ម៉ាដាម យ៉ូ Leave Group តុងទីន

ភ្នំពេញ៖ រឿងមិនចេះអស់មិនចេះហើយទាក់ទងនឹងបុគ្គលល្បីធ្វើមេតុងទីន ពេលនេះមានការលើកឡើងថាកូនតុងទីនជិត ១០០នាក់តាមទារលុយពីអ្នកលក់អនឡាញល្បីមួយរូប ម៉ាដាម យ៉ូ និងជាមេតុងទីន បន្ទាប់ពី Leave Group តុងទីន បាត់ដំណឹងស្ងាត់ឈឹងជាមួយលុយជាង ១លានដុល្លារ។

ដំណឹងនេះបានកើតឡើងក្នុងពេលដែលផ្ទុះរឿងគ្រូជោគជ័យប្រាប់ថាអ្នកមានគេមិនផុសដ្រាម៉ាលើហ្វេសបុកទេ តែប្រហែលជាកូនតុងទីនទ្រាំមិនផុសមិនបានទេព្រោះរឿងនេះលុយច្រើនដែរ។

តាមរយៈសារដែលបានបង្ហោះលើបណ្ដាញសង្គមជាច្រើនបានចោទថាមេតុទីន Maddam Yoo ថាបានរៀបគម្រោងបោកកូនតុងទីន និងបានរើហាង រើផ្ទះខ្ទេចខ្ទី បាត់ខ្លួនទាងកណ្ដាលយប់ទាក់ទងលែងបាន។

នៅលើទំព័រហ្វេសប៊ុកឈ្មោះ Madaam Ly បានថា៖ «ជួយចេញមុខមកដោះស្រាយរឿងលុយខ្ញុំផងកុំយកលុយគេទៅហៃសូហ៊ឺហា រួចគេចមុខបាត់ចឹងអី មកដោះស្រាយតាមផ្លូវច្បាប់ យកលុយគេទៅរាប់លានដុល្លារគិតថាគេចមុខបានមួយជីវិតមែន? សុំជួយស៊ែអោយគាត់បានឃើញផង»។

អាខោនផ្សារធម្មជាតិកសិករខ្មែរបានផុសថា៖ «Maadam Yoo ធ្លាប់តែល្អ ទំនួសខុសត្រូវ ឥឡូវដោយសារទឹកលុយ បោកកូនរាប់លានដុល្លាររួមទាំងខ្ញុំ ដល់ថ្ងៃដេញអេដមីនតុងទីន left Group មេតុងទីនបិទអាខោនបាត់ អ្នកដេញមុន មានអី ណាស់តែខ្ញុំ បង់អោយទៀត មិនទាន់ដល់ថ្ងៃដេញផងគេបោកបាត់»។

នៅមិនទាន់មានប្រតិកម្មពី Maadam Yoo នៅឡើយទេខណៈលេខទូរស័ព្ទដែលដាក់លើហ្វេសបុករបស់អ្នកស្រីដែលមានឈ្មោះថា Maadam Yoo Rich ទាក់ទងមិនចូលទាំងអស់។

នេះជាករណីទី២ ហើយដែលបុគ្គលដែលមានឈ្មោះល្បីត្រូវបានកូនតុងទីនប្ដឹងទាក់ទងនឹងការបាត់លុយរាប់លានដុល្លារបន្ទាប់ពីមេតុងទីន អឿន ម៉ូលីកា កាលពីចុងឆ្នាំ២០២២៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក