លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

តោះថ្ងៃអាទិត្យអត់ទៅណា! ទៅមើលការប្រណាំងគោនៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរួមគ្នា រៀបចំព្រឹត្តិការណ៍ប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៣ ចាប់ពីម៉ោង៨ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍ប្រណាំងរទេះសាឡីគោលឿន នឹងធ្វើឡើងនៅលើដីឡូត៍ លោកស្រី ជិន សុវណ្ណឌី សង្កាត់រការធំ ក្រុងច្បារមន តាមបណ្ដោយ ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៣-៤៤ ទល់មុខស្ថានីយប្រេងឥន្ធនៈ PTT។

ការប្រណាំងរទេះសាឡីគោលឿន ជាប្រពៃណីទំនៀមទម្លាប់ដែលខេត្តកំពង់ស្ពឺតែងតែធ្វើឡើងជាយូរលល់មកហើយ ហើយកម្មវិធីនេះធ្វើឡើងមុនចូលឆ្នាំប្រពៃណីខ្មែរ។ ដូច្នេះរដ្ឋបាលខេត្តកំពង់ស្ពឺបានអំពាវនាវឱ្យពលរដ្ឋចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក