ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បាននាំភរិយាគឺលោកស្រី ពេជ ចន្ទមុន្នី ចូលរួមពិធីសម្ពោធសណ្ឋាគារ Fairfield by Marriott Phnom Penh នៅរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
ការចូលរួមពិធីរួមគ្នារបស់អ្នកទាំងពីរអាចជាឱកាសដ៏កម្រមួយព្រោះជាទូទៅលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្នមុន្នី តែងរវល់ការងារសង្គម និងទំនាក់ទំនងអន្តរជាតិរៀងខ្លួន។
ក្នុងសំលៀកបំពាក់ឈុតអាវធំលោក ហ៊ុន ម៉ាណែត ដើរយ៉ាងហំហានដោយមានលោកស្រី ពេជ ច័ន្ទមុន្នី នៅពីក្រោយដែលបង្ហាញនូវទឹកមុខរីករាយស្វាគមន៍ដល់ភ្ញៀវដែលបានចូលរួមក្នុងកម្មវិធីនេះ។
គួរឱ្យដឹងដែរថានាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត គឺជាមេបញ្ជាការទ័ពជើងគោកដែលជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនតែងមានកម្មវិធីជាប់ជានិច្ចទាំងទំនាក់ទំនងជាមួយពលរដ្ឋ និងទំនាក់ទំនងជាមួយអន្តរជាតិ ខណៈលោកស្រីវេជ្ជបណ្ឌិត ពេជ ច័ន្ទមុន្នី គឺជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ដែលតែងតែងចុះសួរសុខទុក្ខនិងចូលរួមព្យាបាលជំងឺដល់ពលរដ្ឋខ្មែរទូទាំងប្រទេសតាមរយៈសកម្មភាពរបស់ក្រុមគ្រូពេទ្យ TYDA។
ក្នុងអំឡុងពេលដែលកម្ពុជាប្រឈមនឹងជំងឺកូវីដ-១៩ ទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្នមុនី បានចូលរួមចំណែកយ៉ាងសំខាន់ដឹកនាំទាហាន និងគ្រូពេទ្យស្ម័គ្រចិត្តដើម្បីជួយឱ្យកម្ពុជារួចផុតពីជំងឺដ៏កាចសាហាវនេះនាំឱ្យកម្ពុជាអាចបើកសង្គមសេដ្ឋកិច្ចបានដូចបច្ចុប្បន្ន៕