ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បុរសម្នាក់ចាប់ប្រពន្ធខ្លួន ធ្វើជាចំណាប់ខ្មាំងនិងគំរាមសម្លាប់ខ្លួន ខណៈសមត្ថកិច្ចនាំទៅធ្វើចត្តាឡីស័ក ថ្ងៃទី២៤ មេសា ២០២១

កំពង់ឆ្នាំង ៖ នៅម៉ោងប្រមាណជា១០ និង២០ នាទី ព្រឹកថ្ងៃទី២៤ ខែ០៤ ឆ្នាំ២០២១ នេះសមត្ថកិច្ចកងកម្លាំងនគរបាលនិងអាវុធហត្ថខេត្តកំពង់ឆ្នាំង និងអាជ្ញាធរមូលដ្ឋាន​បានព្យាយាមលួងលោមបុរសម្នាក់និងស្ត្រីម្នាក់ជាប្តីប្រពន្ធដែលបានចូលមកភូមិទួល ក្រឡាញ់ សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង កាលពី៥ថ្ងៃមុន។

សមត្ថកិច្ចបានឲ្យដឹងថា បុរសរូបនេះបានរារាំងសមត្ថកិច្ចមិនសហការដើម្បីទៅធ្វើចត្តាឡីស័កនិងពិនិត្យសំណាកបុរសរូបនេះ​បានចាប់ប្រពន្ធ របស់ខ្លួន​​ធ្វើជាចំណាប់ខ្មាំងថែមទៀតផងខណៈដែលប្រពន្ធយល់ព្រម តាមអាជ្ញាធរ។ ករណីនេះរហូតធ្វើឲ្យសមត្ថកិច្ចប្រើនូវវិធានការបន្ទាន់ ដើម្បីនាំខ្លួន​ទៅចត្តាឡីស័កនិងពិនិត្យសំណាក។បច្ចុប្បន្នបុរសរូបនេះនិងប្រពន្ធត្រូវបានកងកម្លាំងសមត្ថកិច្ចនិងគ្រូពេទ្យនាំយកទៅកាន់មន្ទីរពេទ្យ បង្អែកខេត្ត​ទាំងប្ដីទាំងប្រពន្ធតាមរថយន្តសង្គ្រោះបន្ទាន់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក