បាត់ដំបង៖ រូបភាពជីដូនចាស់ម្នាក់អាយុ ៧៦ឆ្នាំនៅខេត្តបាត់ដំបងដែលបានជិះកង់មកចាក់វ៉ាក់សាំងកូវីដ-១៩ តែម្នាក់ឯង ត្រូវបានរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន យកមកបង្ហោះនៅក្នុងគណនី Twitter នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
លោកស្រី ឱ វណ្ណឌីន បានសរសេរដូច្នេះថា៖ «ពិតជាគួរឲ្យសរសើរណាស់ ពេលឃើញស្រ្តីម្នាក់អាយុ ៧៦ឆ្នាំ នៅខេត្តបាត់ដំបង ជិះកង់ទៅទទួលវ៉ាក់សាំង Pfizer ដែលបរិច្ចាគដោយមជ្ឈមណ្ឌល COVAX»។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានរៀបរាប់ថា ដូនចាស់នោះក៏បានកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ៕