ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក ឯម ច័ន្ទមករា ថាការផ្តល់សេវាហិរញ្ញវត្ថុបានជួយលើកកម្ពស់ជីវភាពដល់ជនមានពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បញ្ចាក់ថា ការផ្តល់ឱកាសដល់ជនមានពិការភាពដែលជួបប្រទះក្នុងការស្វែងរកសេវាហិរញ្ញវត្ថុ គឺជាការធ្វើវិនិយោគមួយ ដែលអាចចូលរួមដោះស្រាយបានសម្រាប់ការលើកកម្ពស់ជីវភាពរស់នៅ និងឧបសគ្គនានាដែលជនមានពិការភាពកំពុងជួបប្រទេះ។

លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកឡើងបែបនេះក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «បរិយាបន្នពិការភាពសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ» នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

លោកបានឱ្យដឹងថា ដើម្បីធានាដល់សន្តិសុខសេដ្ឋកិច្ចនិងស្វ័យភាពរបស់ជនមានពិការភាព ពួកគេចាំបាច់ត្រូវការលទ្ធភាពទទួលបានដើមទុនកម្ចីដើម្បីវិនិយោគក្នុងសកម្មភាពអាជីវកម្ម និងផលិតផលហិរញ្ញវត្ថុផ្សេងទៀត ដូចជាប្រាក់បញ្ញើ ការទូទាត់ និងការធានារ៉ាប់រង ជាដើម។

លោក ឯម ច័ន្ទមករា គូសបញ្ជាក់ថា ការផ្តល់ឱកាសដល់ជនមានពិការភាពដែលជួបប្រទះក្នុងការស្វែងរកសេវាហិរញ្ញវត្ថុ គឺជាការធ្វើវិនិយោគមួយ ដែលស្ថាប័នសាធារណៈវិស័យឯកជន និងសង្គមស៊ីវិលនានា អាចចូលរួមដោះស្រាយបានសម្រាប់ការលើកកម្ពស់ជីវភាពរស់នៅ ពិសេសដោះស្រាយនូវឧបសគ្គនានាដែលជនមានពិការភាពកំពុងជួបប្រទះ។

ជាមួយគ្នានេះដែរ លោកលើកឡើងថា ការរៀបចំសិក្ខាសាលានាពេលនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ការចែករំលែកនូវបទពិសោធន៍និងករណីសិក្សាជាក់ស្តែងនៃការផ្តល់សេវាហិរញ្ញវត្ថុដល់ជនមានពិការភាព ដែលជាមូលដ្ឋានគំនិតសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានាពិចារណាដាក់បញ្ចូលជាអាទិភាពសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុដល់ជនមានពិការភាពដែលផ្នែកមួយការនៃធ្វើបរិយាបន្នសម្រាប់គ្រប់វិស័យ។

ក្នុងឱកាសនោះ រដ្ឋលេខាធិការក្រសួងសង្គមកិច្ចរូបនេះ លើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ចាប់យកឱកាស ដើម្បីកសាងនូវទំនាក់ទំនងល្អរវាងវិស័យពិការភាពនិងសេវាហិរញ្ញវត្ថុ ព្រោះតាមរយៈកិច្ចសហការរួមគ្នាបែបនេះ គឺអាចធ្វើការឆ្ពោះទៅរកគោលដៅនៃការទទួលផ្តល់សេវាហិរញ្ញវត្ថុស្របច្បាប់ដ៏ទូលំទូលាយ និងសមធម៌សម្រាប់ជនមានពិការភាពនៅកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក