ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគវិស័យថាមពលចំនួន៥បន្ថែមទៀត

ភ្នំពេញ៖ នាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាបានអនុម័តលើគម្រោងវិនិយោគវិស័យថាមពលចំនួន៥ ស្ថិតក្នុងខេត្តកោះកុង កំពង់ឆ្នាំង ស្វាយរៀង ពោធិ៍សាត់ និងខេត្តព្រៃវែង។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានប្រាប់ឱ្យនៅក្នុងគណនីហ្វេសប៊ុករបស់លោកថា រាជរដ្ឋាភិបាលបានអនុម័តលើគម្រោងវិនិយោគវិនិយោគវិស័យថាមពលចំនួន៥ គឺគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល និងវារីអគ្គិសនីស្ទឹងវាយថ្មកំបុតផ្គួបគ្នា១គម្រោង និងគម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ ៤គម្រោង គឺនៅខេត្តពោធិ៍សាត់ ១គម្រោង ខេត្តកំពង់ឆ្នាំង ១គម្រោង ខេត្តស្វាយរៀង ១គម្រោង និងខេត្តព្រៃវែង ១គម្រោង។

បើតាមលោក ផៃ ស៊ីផាន គម្រោងវិនិយោគក្នុងវិស័យអគ្គិសនីថ្មីចំនួន ៥គម្រោងបន្ថែមទៀតនេះ ក្នុងនោះគម្រោងវារីអគ្គិសនី ស្ទឹងឬស្សីជ្រុំកណ្ដាលទំហំ ៧០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ផ្គួបបញ្ចូលគ្នា។

ចំណែកគម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យនៅប៉ុន្មានខេត្តខាងលើ នៅខេត្តពោធិ៍សាត់ គឺទំហំ ១៥០មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង ទំហំ ៦០មេហ្កាវ៉ាត់ នៅខេត្តស្វាយរៀង ទំហំ ៦០មេហ្កាវ៉ាត់ និងនៅខេត្តព្រៃវែង ទំហំ ៨០មេហ្កាវ៉ាត់។

លោក ផៃ ស៊ីផាន បញ្ជាក់ថា តាមរយៈគម្រោងទាំង៥នេះ នឹងធានាបានអគ្គិសនីពីប្រភពថាមពលស្អាតបានគ្រប់គ្រាន់ និងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលបញ្ចេញឧស្ម័នកាបូនច្រើន និងធានារក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះធានាបានអត្រាថ្លៃប្រភពអគ្គិសនីមួយដែលថេររយៈពេល ២០ឆ្នាំ សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ និង ៤០ឆ្នាំសម្រាប់គម្រោងវារីអគ្គិសនី។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធសរុបប្រមាណជាង ៣០០លានដុល្លារអាមេរិកតាមរយ:អាជីវកម្មនៃគម្រោងទាំង៥ ខាងលើនេះ ដោយមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀត ដូចជា ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលនានា និងពន្ធដោយប្រយោលដ៏ទៃទៀត ព្រមទាំងពន្ធដ៏ទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដទៃទៀតត្រូវបង់នៅឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក