ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោកស្រី ពេជ ចន្ទមុន្នី ប្រគល់ប័ណ្ណ ប.ស.ស និងអំណោយដល់ប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ

ភ្នំពេញ៖ អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) លោកស្រី ពេជ ចន្ទមុន្នី តំណាងសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (បសស) និងនាំយកនូវអំណោយចែកជូនដល់ពលរដ្ឋក្រីក្រនៅក្នុងសហគមន៍ អង្គការមូនិធិកុមារកម្ពុជា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យជាង ៦០០នាក់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកឡើងថា លោកស្រីបានស្គាល់អង្គការមូនិធិកុមារកម្ពុជាជិត ១០មកហើយ ដោយជារៀងរាល់ឆ្នាំលោកស្រី និងក្រុមការងារ តែងតែនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់កុមារ និងប្រជាពលរដ្ឋក្រីក្រ នៅក្នុងអង្គការនេះ១ឆ្នាំ ២ដង។

លោកស្រីបន្តថាឆ្នាំនេះ អ្វីដែលពិសេសលើសពីអំណោយដែលចែកជូនចំនួន ៦៤៦គ្រួសារនោះ តាមការចង្អុលបង្ហាញរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ក៏បានធ្វើប័ណ្ណ (បសស) ប្រគល់ជូនប្រជាពលរដ្ឋក្រីក្រនៅទីនេះ បានចំនួន ៥៥៥គ្រួសារផងដែរ។

អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ លោក ហែម ដារិទ្ឋ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលយកប័ណ្ណ (បសស) និងអំណោយនាពេលពេលនេះ ពួកគាត់ជាអ្នកប្រកបមុខរបប រត់កង់បី រត់ម៉ូតឌុប លក់ដូរតិចតួច អ្នកអនាម័យ អ្នកធ្វើការតាមផ្ទះ អ្នករើសអេតចាយ អ្នកមើលថែកុមារជាដើម។ ក្នុងនោះលោកលោកយាយលោកតា ដែលស្ថិតនៅក្នុងកម្មវិធីចាស់ជរារបស់ អង្កការមូលនិធិកម្ពុជា មានចំនួន ៩១នាក់ផងដែរ។

លោក ហួត ហៃ តំណាងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា វត្តមានរបស់លោកស្រីបណ្ឌិតនាឱកាសនេះ ពិតជាបានឆ្លុះបង្ហាញឱ្យឃើញកាន់តែច្បាស់ អំពីការយកចិត្តទុកដាក់ស្រឡាញ់ ផ្ដល់តម្លៃ និងការគិតគូរជាប់ជាប្រចាំពី សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្នុងអង្គការមូលនិធិកុមារកម្ពុជា ស្របតាមគំរូវីរភាពរបស់ សម្តេចទាំងទ្វេ ដែលតែងតែគិតគូរអំពី សុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង និងមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក