ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទូតប្រទេសជាច្រើនចាប់ផ្ដើមទទួលស្គាល់លើលោក ហ៊ុន ម៉ាណែត ជាបន្តបន្ទាប់

ភ្នំពេញ៖ មេទ័ពជើងគោកកម្ពុជា បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នៅប៉ុន្មានថ្ងៃមកនេះបានទទួលជួបឯកអគ្គរាជទូត និងរដ្ឋទូតធំៗនៅកម្ពុជាជាបន្តបន្ទាប់ ខណៈទំនាក់ទំនងរបស់លោក ហ៊ុន ម៉ាណែត ជាមួយអន្តរជាតិកាន់តែរឹងមាំ និងត្រូវបានទទួលស្គាល់។

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានទទួលជួបឯកអគ្គរាជទូតជប៉ុនលោក អ៊ូអិណុ អាស៊ឺស៊ិ (UENO Atsushi) នៅបញ្ជាការទ័ពជើងគោកក្នុងរាជធានីភ្នំពេញ។

ក្នុងជំនួបនោះនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានឱ្យដឹងថា ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការសន្តិភាព និងការស្តារកសាងកម្ពុជាឡើងវិញក្នុងដំណាក់ទសវត្សរ៍ឆ្នាំ១៩៩០ ហើយរហូតមកបច្ចុប្បន្ននេះ នៅក្រោមការយកចិត្តទុកដាក់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងប្រមុខថ្នាក់ដឹកនាំជប៉ុនជាច្រើនរូប ប្រទេសទាំងពីរក៏នៅរក្សាបាននូវកិច្ចសហប្រតិបត្តិការស្អិតរមួតលើគ្រប់វិស័យ។

មេបញ្ជាការកងទ័ពជើងគោករូបនេះ ក៏បានលើកឡើងពី សមិទ្ធផលកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការសម្រេចបាននូវការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ ដែលជាយន្តការអចិន្ត្រៃយ៍សម្រាប់បង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោកឱ្យមានភាពសកម្មជាក់ស្តែង និងរស់រវើក។

ក្នុងឱកាសនោះដែរ លោក អ៊ូអិណុ អាស៊ឺស៊ិ បានរំឭកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ជប៉ុន-កម្ពុជា ចាប់តាំងពីសតវត្សរ៍ទី១៧ ហើយបន្តរហូតមកដល់បច្ចុប្បន្ន ដោយឆ្នាំ២០២៣ នេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឡើងដល់កម្រិតល្អបំផុតក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្របពេលនឹងការប្រារព្ធខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការ។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះការជ្រោមជ្រែងរបស់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាទ្វេភាគី រហូតមានវឌ្ឍនភាពរីកចម្រើនគួរជាទីមោទនៈ ហើយទំនាក់ទំនងដ៏ល្អនេះ ក៏នឹងត្រូវបន្តពង្រឹង និងពង្រីកជាមួយគ្រប់ប្រភេទទ័ព ទាំងជើងគោក ជើងទឹក និងជើងអាកាស។

ឯកអគ្គរាជទូតជប៉ុនបានបញ្ជាក់ថា នឹងប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមទៀតនៅក្នុងអាណត្តិនៃបេសកកម្មការទូតរបស់លោកផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក