ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជ្រូករស់ជាង ៧០ក្បាល នាំចូលពីវៀតណាមដោយគ្មានលិខិតអនុញ្ញាតបម្រុងយកទៅចែកចាយនៅភ្នំពេញ

ភ្នំពេញ៖ ជ្រូករស់ចំនួន ៧៣ក្បាល បាននាំចូលពីវៀតណាមតាមច្រករបៀងពញាក្រែក បម្រុងនឹងយកទៅចែកចាយនៅភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ចុះស្ទាក់ចាប់រថយន្ត ១គ្រឿង ម៉ាក Ssangyong Istana ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ ១៥កៅអី ពាក់ស្លាកលេខភ្នំពេញ ២N-៣៥០១ ដឹកសត្វជ្រូករស់ចំនួន ៧៣ក្បាល ដែលទម្ងន់ចន្លោះពី ១០ទៅ ១៨គីឡូក្រាម ដោយនាំចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រករបៀង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកជ្រូក ជ្រូកទាំងនេះបម្រុងនឹងយកទៅចែកចាយនៅរាជធានីភ្នំពេញ ខណៈក្រុមការងារអន្តរាគមន៍បទល្មើសបង្ក្រាបបទល្មើសសត្វព្រៃ បានឃាត់នៅភូមិស្ទឹងកាច់ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បម្រុងយកទៅចែកចាយនៅរាជធានីភ្នំពេញ។

បច្ចុប្បន្នវត្ថុតាង និងបទល្មើសទាំងនោះ ត្រូវបានក្រុមការងារអន្តរាគមន៍នាំយក ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក