ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជនបរទេសក៏អាចចូលទស្សនាព្រឹត្តិការណ៍ស៊ីហ្គេមដោយសេរីផងដែរ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានប្រកាសនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាពនាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ថា ជនបរទេសក៏អាចចូលទស្សនាព្រឹត្តិការណ៍ស៊ីហ្គេមដោយមិនគិតថ្លៃផងដែរ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានដកស្រង់ប្រសាសន៍របស់សម្តេចតេជោបែបនេះបង្ហោះនៅក្នុងគណនីផ្លូវការរបស់លោក ដោយបញ្ជាក់ថា៖«សម្តេចតេជោ ហ៊ុនសែន ប្រកាសអោយទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលមើលកីឡា ស៊ីហ្កេម ដោយមិនបង់លុយទាំងអស់។ សហព័ន្ធកីឡាដែលចូលរួមក៏មិនត្រូវបង់លុយដែរ»។

តែយ៉ាងណា លោក ខៀវ កាញារីទ្ធ អះអាងថា ថ្វីដ្បិតសម្តេចបញ្ជាក់ថាមិនគិតថ្លៃសម្រាប់ចូលទស្សនាស៊ីហ្គេម ប៉ុន្តែក៏ត្រូវចាំបាច់ចែកសំបុត្រ ដើម្បីដឹងកន្លែងអង្គុយ និងច្រកចេញចូល។

ជាមួយគ្នានេះសម្តេចតេជោ ក៏បានបញ្ជាក់ថា ការផ្សាយរបស់ទូរទស្សន៍បរទេសនានាត្រូវទម្លាក់ថ្លៃ ឬឱ្យ free តែម្តង ព្រោះសំខាន់ផ្សព្វផ្សាយពីប្រទេសកម្ពុជា។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា សម្តេចតេជោក៏បានបញ្ជាមិនឱ្យយកលុយពីទូរទស្សន៍បរទេសនានាដែលផ្សាយពីព្រឹត្តិការណ៍ស៊ីហ្កេមនៅកម្ពុជាឡើយ។

សម្ដេចបានគូសបញ្ជាក់តាមសារសំឡេងកាលពីល្ងាចថ្ងៃទី៣០ ខែមីនាថា រដ្ឋាភិបាលចំណាយលុយរាប់រយលានដុល្លារសម្រាប់ព្រឹត្តិការណ៍នេះ មិនសមហេតុផលថា ចង់បានលុយពីពលរដ្ឋលើការលក់សំបុត្រនេះឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក