ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ហ៊ុន ម៉ាណា អញ្ជើញសួរសុខទុក្ខនិងផ្ដល់អំណោយដល់សិស្សនៅ «អង្គការលើកស្ទួយប្រជាពលរដ្ឋ»

ភ្នំពេញ៖ អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន លោកស្រី ហ៊ុន ម៉ាណា បានដឹកនាំក្រុមការងារមនុស្សធម៌ចុះសួរសុខទុក្ខ និងផ្ដល់អំណោយដល់សិស្សនៃអង្គការលើកស្ទួយប្រជាពលរដ្ឋ នៅក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ។

តាមការឲ្យដឹងពី លោកស្រី នួន ភីមាន នាយិកា «អង្គការលើកស្ទួយប្រជាពលរដ្ឋ» បានឲ្យដឹងថាអង្គការនេះជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយដោយមិនធ្វើនយោបាយ មិនប្រកាន់សាសនា គឺផ្ដោតសំខាន់លើការអប់រំប្រជាពលរដ្ឋក្រីក្របំផុត ជាពិសេសក្មេងអនាថា ក្មេងកំព្រា និងក្មេងរើសសំរាមដែលកំពុងរស់នៅកន្លែងចាក់សំរាម ក្នុងសហគមន៍តាមបណ្ដារាជធានីខេត្តក្រុងនៅកម្ពុជា។

លោកស្រីថា៖ «អង្គការនេះធ្វើសកម្មភាពជួយកុមារក្រីក្រកម្ពុជា តាមរយៈការផ្ដល់ការសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ បណ្ដុះបណ្ដាលភាសាអង់គ្លេស ជំនាញកុំព្យូទ័រផ្ដល់ជាម្ហូបអាហារ និងទឹកស្អាតសម្រាប់ការរស់នៅ ដើម្បីឲ្យពួកគេរស់នៅក្នុងសង្គមប្រកបដោយចំណេះដឹង និងសេចក្តីថ្លៃថ្នូរក្នុងជីវិត»

ក្នុងឱកាសនោះលោកស្រី ហ៊ុន ម៉ាណា ក៏បានសំណេះសំណាល និងសួរសុខទុក្ខដល់សិស្សានុសិស្សទាំងអស់ដែលកំពុងសិក្សានៅក្នុងអង្គការនេះ ជាពិសេសផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលលោកទាំង២ តែងតែគិតគូរដល់ក្មួយៗ សិស្សានុសិស្សក្រីក្រទាំងអស់ទូទាំងប្រទេស។

នៅឱកាសនោះផងដែរលោកស្រីក៏បានផ្តល់អំណោយដល់សិស្សានុសិស្ស និងសម្រាប់ទ្រទ្រង់អង្គការបន្តទៀតដែលក្នុងនោះ មានដូចជា អង្ករ ៤តោន មី ៥កេះធំ ត្រីខ ៥០យួរ ទឹកក្រូច ២០កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ នំដំឡូង ១៥ កេស ឈុតសិស្សថ្នាក់ទី១ ដល់ទី ៥ ចំនួន ១ ០៦១ឈុត សៀវភៅសរសេរ ១ ០០០ក្បាល ប៊ិច ១ ០០០ដើម ខ្មៅដៃ ១ ០០០ដើម ជ័រលុប ១ ០០០ដុំ ម៉ាស៊ីនចម្រោះទឹក ១គ្រឿង កុំព្យូទ័រ ៥គ្រឿង ប្រាក់ឧបត្ថម្ភបុគ្គលិកចំនួន ៦៥នាក់ ក្នុងម្នាក់នាក់ ១០០ដុល្លារ និងប្រាក់ឧបត្ថម្ភសម្រាប់ការសាងសង់អគារអង្គការចំនួន ៣ម៉ឺនដុល្លារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក