ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាកបាទក្រហមចូលរួមរំលែកទុក្ខគ្រួសារសពដែលឧបទ្ទវហេតុខ្យល់កន្ត្រាក់នៅខេត្តសៀមរាប

សៀមរាប៖ កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅព្រឹកថ្ងៃ៣០ ខែមីនា ឆ្នាំ២០២៣ បាននាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យសពលោក ផេង ចាន់ធូ អាយុ ៤៤ឆ្នាំ មានទីលំនៅស្ថិតភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលរងគ្រោះដោយឧបទ្ទវ កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ៦ ចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

នាយកសាខាកាកបាទក្រហមកម្ពុជា លោក ស៊ុំ សំអន បានឱ្យក្រុមគ្រួសារសពដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ទៀ សីហា បានចាត់ក្រុមប្រតិបត្តិ នាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យ និង ចូលរួមសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពផង។

ជាមួយគ្នានេះដែរ លោក ស៊ុំ សំអន ក៏បានបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់លោក ជា ណារ៉ាត់ អាយុ ៣៣ឆ្នាំ រស់នៅភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ដែលកំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។

ក្រុមការងារកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកនូវអំណោយដើម្បីចូលរួមបុណ្យសពរួមមាន អង្ករ ៣០គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ មី ១កេស មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ៨សែនរៀល។ ជនរងគ្រោះដែលកំពុងសម្រាកព្យាបាលទទួលបាន អង្ករ ៣០គក្រ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ និងថវិកា ៤សែនរៀល។

គួរឱ្យដឹងដែរថា កាលពីល្ងាចម៉ោង៦ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ មានករណីខ្យល់កន្ត្រាក់បណ្តាលឱ្យរលំផ្ទាំងប៉ាណូកាត់ទទឹងផ្លូវដ៏ធំបាក់សង្កត់លើអ្នកដំណើរចំនួន ១នាក់ស្លាប់ និង១នាក់ទៀតរងរបួសធ្ងន់ធ្ងរ ដែលហេតុការណ៍នេះកើតឡើងនៅក្នុងសង្កាត់ស្លក្រោម ក្រុង-ខេត្តសៀមរាប។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក