ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីបញ្ជាក់ថាគ្មានការបង់លុយដើម្បីមើលព្រឹត្តិការណ៍ស៊ីហ្គេមទាំងមូលនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថានឹងគ្មានការលក់សំបុត្រសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនោះទេ ទាំងបើក ទាំងបិទ និងការចូលមើលការប្រកួត។ ការលើកឡើងរបស់សម្ដេចតេជោ គឺឆ្លើយតបនឹងព័ត៌មានរសើបមួយដែលថាមានការលក់សំបុត្រសម្រាប់ពិធីបើកនិងបិទស៊ីហ្គេម។

ថ្លែងក្នុងសារសំឡេងពិសេសល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមិននឹកស្មានថាមន្ត្រីស៊ីហ្គេមខ្វះការយកចិត្តទុកដាក់ដល់ថ្នាក់នេះ និងប្រកាសស្រាវជ្រាវរកអ្នកទទួលខុសត្រូវដែលបញ្ចេញព័ត៌មាននេះផងដែរ។

សម្ដេចតេជោថា៖ «ខ្ញុំមិននឹកស្មានថាមន្ត្រីរបស់យើងខ្វះការគិតគូរយកចិត្តទុកដាក់លើបញ្ហានេះ។ នេះជាការស្តីបន្ទោសរបស់ខ្ញុំលើកដំបូងតាំងពីការរៀបចំស៊ីហ្គេម ប៉ុន្តែនេះមិនមែនជាកំហុសរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឡើយ»។

សម្ដេចបញ្ជាក់ថា រដ្ឋាភិបាលចំណាយលុយរាប់រយលានដុល្លារសម្រាប់ព្រឹត្តិការណ៍នេះ មិនសមហេតុផលថា ចង់បានលុយពីពលរដ្ឋលើការលក់សំបុត្រនេះឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក