សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ពូបង្កើតរបស់នាយករដ្ឋមន្ត្រីបានទទួលមរណភាព

ភ្នំពេញ៖ ពូបង្កើតរបស់សម្ដេចនាយករដ្ឋមន្ត្រី គឺឧបាសក ឌី បូ បានទទួលមរណភាពនៅវេលាម៉ោង១១ និង៤៥នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងជន្មាយុ ១០២ឆ្នាំ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើហ្វេសបុកផេករបស់សម្ដេចថា ថ្ងៃនេះត្រកូលឌី បូកនឹងត្រកូលហ៊ុន បានបាត់បង់មនុស្សចុងក្រោយនៃជំនាន់ឪពុកម្ដាយរបស់សម្ដេចហើយ។

សម្ដេចតេជោសរសេរថា៖ «ប្អូនប្រុសម្តាយខ្ញុំឈ្មោះ ឌី បូ បានទទួលមរណៈភាពកាលពីម៉ោង១១:៤៥នាទី ថ្ងៃ៣០ មីនា ២០២៣ នេះក្នុងជន្មាយុ ១០២ឆ្នាំ»។

ល្ងាចថ្ងៃទី៣១ ខែមីនា សម្ដេចតេជោនឹងទៅដុតធូបដើម្បីគោរពវិញាណក្ខន្ធនិងជូនដំណើរចុងក្រោយចំពោះឧបាសក ឌី បូ ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក