ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សង្រា្កន្តខេត្តកណ្តាលឆ្នាំនេះនឹងធ្វើនៅបរិវេណភ្នំឧដុង្គ

កណ្តាល៖ សង្រ្កាន្តខេត្តកណ្តាលកាលពីឆ្នាំ២០១៨ បានធ្វើនៅភ្នំព្រះរាជទ្រព្យ ឬភ្នំឧដុង្គ ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ ហើយនៅឆ្នាំនេះនឹងធ្វើនៅទីនោះម្តងទៀតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

អភិបាលរងខេត្តកណ្តាល លោក តាំង ម៉េងលាន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកណ្តាល» នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ថា ការរៀបចំសង្រ្កាន្តខេត្តកណ្តាលនៅបរិវេណភ្នំព្រះរាជទ្រព្យ ក៏ដើម្បីជំរុញឱ្យភ្នំព្រះរាជទ្រព្យដែលតំបន់បេតិកភណ្ឌជាតិមានការអភិវឌ្ឍទាក់ទាញបន្ថែមទៀត និងដើម្បីជួយលើកកម្ពស់ជីវភាពរបស់ពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។

អភិបាលរងខេត្តកណ្តាលម្នាក់ទៀត គឺលោកស្រី ហ៊ុន កុសនី បានថ្លែងដែរថា សង្រ្កាន្តខេត្តកណ្តាលនឹងមានរៀបចំកម្មវិធីកម្សាន្តសប្បាយៗ ដូចជា ការបាញ់កាំជ្រួច បង្ហោះគោម បណ្តែតប្រទីប លេងល្បែងប្រជាប្រិយខ្មែរ តន្ត្រីសម័យបុរាណ តន្រ្តីសម័យថ្មី ការតាំងពិព័រណ៍ផលិតផលរបស់ខេត្តកណ្តាល។

លោកស្រីអភិបាលរងខេត្តបញ្ជាក់ថា មិនមែនសង្ក្រាន្តខេត្តកណ្តាលមានតែមួយទីតាំងនៅបរិវេណភ្នំព្រះរាជទ្រព្យនោះទេ ពោលអភិបាលខេត្តបានជំរុញឱ្យអភិបាលស្រុក-ក្រុងទាំង១១ នៃខេត្តកណ្តាលទាំងអស់រៀបចំព្រឹត្តិការណ៍សង្រ្កាន្តតាមភូមិឃុំស្រុកផងដែរដើម្បីឱ្យពលរដ្ឋអាចចូលរួមសប្បាយរីករាយអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

លោកស្រីបានអំពាវនាវពលរដ្ឋចូលរួមកម្សាន្តលេងនៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តខេត្កកណ្តាលតាមភូមិក្រុងស្រុកឱ្យបានច្រើនចុះករ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក