ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីកសិកម្ម ពិភាក្សាជាមួយភាគីពាក់ព័ន្ធពីការរៀបចំសន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ២០២៤

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំពិភាក្សាអំពីការរៀបចំសន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ២០២៤ ជាមួយគណៈប្រតិភូរៀបចំសន្និសីទស្វាយចន្ទីពិភពលោក និងសហព័ន្ធស្វាយចន្ទីកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ។

ក្នុងកិច្ចប្រជុំនេះ លោក ឌិត ទីណា បានណែនាំឱ្យមានការរៀបចំសន្និសីទកាសែតដោយមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃតាំងពីអ្នកផលិត កែច្នៃ និងទីផ្សារ ដើម្បីជួបគ្នាជជែកពិភាក្សាគ្នា ចូលរួមយោបល់ និងរកដំណោះស្រាយរួមលើស្វាយចន្ទី ការប្រើប្រាស់ឱ្យអស់សក្តានុពលដោយមិនបង្កើនការចំណាយ និងគិតគូរដល់បរិស្ថាន (Eco-Friendly)។

រដ្ឋមន្ត្រីកសិកម្មគូសបញ្ជាក់ថា ក្រសួងបើកទូលាយសម្រាប់ការវិនិយោគ និងសហការល្អជាមួយគ្នា ដោយត្រូវកៀរគរ និងជំរុញអ្នកវិនិយោគបរទេស មកធ្វើការវិនិយោគស្វាយចន្ទីនៅកម្ពុជា ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីកែច្នៃ និងទទួលបាននូវតម្លៃបន្ថែម។

លោកថ្លែងថា៖«ការងារនេះ នឹងរួមចំណែក សម្រេចគោលដៅរាជរដ្ឋាភិបាលក្នុងការពង្រីកការនាំចេញស្វាយចន្ទីទៅកាន់ពិភពលោក និងធ្វើឱ្យកម្ពុជាក្លាយជាអធិរាជស្វាយចន្ទី ស្របតាមគោលនយោបាយជាតិស្វាយចន្ទីឆ្នាំ២០២២-២០២៧ និងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។

គួរឱ្យដឹងដែរថា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដចតេជោបានលើកឡើងពីគោលបំណងរបស់សម្ដេចក្នុងការជំរុញប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃលេខ១ លើពិភពលោក ខណៈសម្ដេចថា បច្ចុប្បន្នប្រទេសកម្ពុជាសម្រេចនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃបានជាង ១លានតោនបាត់ទៅហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក