ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រូបសំណាក Lionel Messi ត្រូវបានដាក់តាំងនៅសារមន្ទីរបាល់ទាត់អាមេរិកខាងត្បូង

អាហ្សង់ទីន៖ កំពូលកីឡាករ Lionel Messi បានចាកចេញពីស្រមោលនៃវីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona បន្ទាប់ពីបានដឹកនាំក្រុមអាហ្សង់ទីនឈ្នះពានជើងឯកពិភពលោក FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា ហើយជាកិត្តិយសបំផុតដោយរូបសំណាក់របស់ Messi នឹងត្រូវបានដាក់តាំងនៅក្បែររូបសំណាករបស់ Maradona និង Pele នៅក្នុងសារមន្ទីរបាល់ទាត់អាមេរិកខាងត្បូង។ 

គួរបញ្ជាក់ថា កីឡាករ Messi បានឈរកាន់ពានតំណាង FIFA World Cup ហើយឈរនៅក្បែររូបក្រមួនរបស់ខ្លួនក្នុងទំហំប៉ុននឹងមនុស្សពិត នៅក្នុងពិធីដាក់តាំងបង្ហាញជាលើកដំបូងនៅឯទីស្នាក់ការនៃសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង ហៅកាត់ថា (CONMEBOL) ស្ថិតនៅទីក្រុង លូកេ ប្រទេសប្រទេស​ប៉ារ៉ាហ្គាយ មុន​ពេល​ការ​ចាប់​ឆ្នោតពាន Copa Libertadores។

កំពូលកីឡាករវ័យ ៣៥ឆ្នាំរូបនេះ បានដើរតាមគន្លងអតីតកំពូលកីឡាករ Maradona ដោយបានរួមចំណែកជួយអាហ្សង់ទីនឱ្យឈ្នះពាន World Cup ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ៣៦ឆ្នាំ នៅក្នុងប្រទេសកាតាកាលពីខែធ្នូកន្លងទៅ។ Messi និយាយថា៖ "ខ្ញុំពុំដែលធ្លាប់គិត ឬស្រមៃថាមានថ្ងៃនេះឡើយ។ ក្តីស្រមៃរបស់ខ្ញុំគឺការរីករាយនឹងចំណង់ចំណូលចិត្តរបស់ខ្ញុំ ក្នុងនាមជាកីឡាករបាល់ទាត់អាជីព ហើយស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយ ការសម្រេចចិត្ត និងភាពបរាជ័យជាច្រើន ប៉ុន្តែខ្ញុំនៅតែឆ្ពោះទៅរកគោលដៅ និងជ័យជម្នះ"។ 

គួរបញ្ជាក់ថា កីឡាករជម្រើសជាតិអាហ្សង់ទីន រួមជាមួយគ្រូបង្វឹកលោក Lionel Scaloni ក៏ទទួលបានពាន World Cup និង Copa America ដែលបានធ្វើឡើងជាពិសេសជាអនុស្សាវរីយ៍ដល់កីឡាករទាំងអស់។ ក្រៅពីនោះ សហព័ន្ធបាល់ទាត់អាហ្សង់ទីនក៏បានដាក់ឈ្មោះមជ្ឈមណ្ឌលហ្វឹកហាត់របស់ក្រុមជម្រើសជាតិថា Lionel Messi កាលពីថ្ងៃសៅរ៍មុន ពោលគឺត្រឹមតែពីរថ្ងៃប៉ុណ្ណោះក្រោយពេលដែល Messi បានស៊ុតបញ្ចូលទីគ្រាប់ទី ៨០០ ក្នុងជំនួបជ័យជម្នះទល់នឹងប៉ាណាម៉ា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក