ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឯកអគ្គរដ្ឋទូតចិនវិលត្រឡប់ចូលទៅកាន់ស្ថានទូតនៅប្រទេសកូរ៉េខាងជើងឡើងវិញ

ចិន៖ រដ្ឋាភិបាលចិននៅសប្តាហ៍នេះបានបញ្ជាក់ថា ឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួនប្រចាំប្រទេសកូរ៉េខាងជើងបានចូលកាន់តំណែងជាផ្លូវការហើយ ដែលជាសញ្ញាបង្ហាញថាកូរ៉េខាងជើងបានចាប់ផ្តើមបើកដំណើរការប្រទេសឡើងវិញ ស្របពេលដែលកន្លងមកកូរ៉េខាងជើងត្រូវបានញាំញីដោយសារវិបត្តិកូវីដ-១៩ រួមជាមួយនឹងព័ត៌មានវិបត្តិកង្វះម្ហូបអាហារធ្ងន់ធ្ងរ។ 

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយថា លោក វ៉ាង យ៉ាជុន (Wang Yajun) ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំប្រទេសកូរ៉េខាងជើង នឹងជួយជម្រុញដល់ការអភិវឌ្ឍន៍ និងរក្សាទំនាក់ទំនងការទូតបែបប្រពៃណីរវាងប្រទេសទាំងពីរ ដែលជាអ្នកជិតខាងមានភ្នំ និងទន្លេរួមគ្នា។ 

គួរឱ្យដឹងថា ប្រទេសចិនគឺជាប្រភពនៃជំនួយធំបំផុតទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយរបស់កូរ៉េខាងជើង ប៉ុន្តែអន្តរកម្មរវាងប្រទេសទាំងពីរត្រូវបានរំខានដោយការរឹតបន្តឹងការធ្វើដំណើរដែលត្រូវបានដាក់ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃ COVID-19។ ការប្រកាសតែងតាំងឯកអគ្គរដ្ឋទូតឡើងវិញនេះ ធ្វើឡើងនៅចំពេលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំគីម ជុងអ៊ុន បានជំរុញឱ្យអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់លោកបង្កើនការផលិតសម្ភារៈកម្រិតអាវុធដើម្បីដាក់ពង្រាយឱ្យកាន់តែទូលំទូលាយលើផ្ទៃប្រទេស។

គួរបញ្ជាក់ថា សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានធ្វើឡើង បន្ទាប់ពីមានការបាញ់សាកល្បងនូវមីស៊ីលជាបន្តបន្ទាប់ចំនួន ៧លើកនៅខែមីនានេះ និងការគំរាមកំហែងកើនឡើងក្នុងការប្រើប្រាស់អាវុធប្រឆាំងនឹងសត្រូវរបស់កូរ៉េខាងជើង។ បញ្ហានៃការសាកល្បងសព្វាវុធរបស់កូរ៉េខាងជើង និងសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង បាននាំឱ្យកំដៅកាន់តែកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ដែលរឹតតែបង្កើនភាពតានតឹងនៅក្នុងតំបន់សម្រាប់បងប្អូននៃឧបទ្វីបនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក