ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ពានខ្សែកាបឫស្សីកែវនឹងសាងសង់រួចរាល់នៅខែមេសាឆ្នាំនេះ

ភ្នំពេញ៖ បន្ទាប់ពីស្ពានអាកាសឫស្សីកែវត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននៅដើមខែមីនា ស្ពានខ្សែកាបឫស្សីកែវក៏នឹងបញ្ចប់ការសាងសង់នៅខែមេសាឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមការបង្ហោះរបស់គណនីហ្វេសប៊ុក អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

លោក កើត ឆែ សរសេរថា៖ «សកម្មភាពអ៊ុតកៅស៊ូលើស្ពានខ្សែកាបឫស្សីកែវឆ្លងទន្លេសាប។ តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ ស្ពានខ្សែកាបឬស្សីកែវ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍។ មានសន្តិភាព មានការអភិវឌ្ឍ មានសមិទ្ធផលថ្មី»។

ស្ពានបេតុងអាមេខ្សែកាបឆ្លងកាត់ទន្លេសាបឫស្សីកែវ-ជ្រោយចង្វារ មានរចនាបទទំនើបដែលមានសរសរធំចំនួន ៤បង្គោល មានកំពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ ស្ពានបេតុងខ្សែកាបថ្មីនេះ ឆ្លងកាត់ទន្លេសាបពីក្រុងរណបជ្រោយចង្វារ និងផ្លូវជាតិលេខ៦ មកកាន់ផ្លូវជាតិលេខ៥។

រាជរដ្ឋាភិបាលសាងសង់ស្ពានបេតុងខ្សែកាបឫស្សីកែវ ស្ពានអាកាសឫស្សីកែវ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ជាច្រើនខ្សែក្នុងក្រុងភ្នំពេញ ដើម្បីត្រៀមស្វាគមន៍កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម-ប៉ារ៉ាហ្គេមឆ្នាំ២០២៣។

គិតត្រឹមចុងខែកុម្ភៈនេះ ហេដ្ឋារចនាសម្ព័ន្ធនានានៅផ្លូវមហាវិថី ឈ្នះ ឈ្នះ ចាប់ពីផ្លូវជាតិលេខ៦ ដល់ស្ពានព្រែកព្នៅ ត្រូវបានកែលម្អបំពាក់ដោយភ្លើងបំភ្លឺយ៉ាងស្រស់ស្អាត ខណៈហេដ្ឋារចនាសម្ព័ន្ធកីឡាក៏ត្រូវបានត្រៀមរួចរាល់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក