ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈអាកាសធាតុមានការប្រែប្រួលធ្ងន់ធ្ងរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបញ្ហាឆបម្រែបម្រួលអាកាសធាតុដែលកំពុងកើតមាន និងសម្តែងការព្រួយបារម្ភដោយមិនដឹងថាបញ្ហានេះអាចបញ្ចប់នៅពេលណានោះទេ។

សម្តេចតេជោបានលើកឡើងបែបនេះនៅក្នុងពិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ឥឡូវនេះ ពីមួយថ្ងៃទៅមួយថ្ងៃ ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យមានការផលប៉ះពាល់ធំទូលាយណាស់»។

សម្តេចតេជោក៏បានលើកពីបាតុភូតដែលកើតឡើងនៅខេត្តសៀមរាប មានភ្លៀង និងខ្យល់កន្ត្រាក់បណ្តាលឱ្យមានអ្នកស្លាប់ និងរបួស ខណៈឆ្នាំនេះកម្ពុជាបានជួបប្រទះនឹងទឹកជំនន់ខែប្រាំង ដែលមិនធ្លាប់មានពីមុនមក។

សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា នៅប្រទេសថៃក៏កំពុងតែរងគ្រោះដោយខ្យល់កខ្វក់បោកបក់ទៅលើខេត្តមួយចំនួន ហើយនៅឥណ្ឌាខ្យល់កខ្វក់ក៏កើតមាន រីឯនៅរដ្ឋមួយក្នុងសហអាមេរិកក៏មានខ្យល់គួចកើតឡើងផងដែរ។

សម្តេចក៏បានគូសបញ្ចាក់ថា ក្នុងពិភពលោកបញ្ហាប្រែប្រួលអាកាសធាតុគឺជាបញ្ហាធំណាស់ដែលទាមទារឱ្យមានការប្រុងប្រយ័ត្ន ខណៈបញ្ហាបម្រែបម្រួលនេះមិនអាចដឹងថានឹងនាំផលអាក្រក់អ្វីខ្លះនោះទេ។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក